ខណ្ឌព្រែកព្នៅដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២០ទទួលបានដោយ​ជោគជ័យ

0
16500

ភ្នំពេញ ៖ ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២០ ទទួលបានដោយ​ជោគជ័យ នៅសាលាខណ្ឌព្រែកព្នៅ កាលព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលមាន​ការ​ចូលរួមពីលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌ​ព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងមន្ត្រីថ្នាក់ខណ្ឌនិងសង្កាត់ ព្រមទាំងក្រុមហ៊ុនចំនួន១១ចូលរួម​ដេញថ្លៃក្នុងឱកាស​នោះផងដែរ។

គម្រោងមូលនិធិអភិវឌ្ឋន៍សង្កាត់ទាំង៥ ក្នុងឆ្នាំ២០២០ ដែលដាក់ឲ្យដាញ​ថ្លៃនាពេល​នោះរួមមាន ទី១សង្កាត់ព្រែកព្នៅ ជួសជុលលូរំដោះ​ទឹក១ខ្សែប្រវែង៣៥៤ម៉ែត្រ និងអង្កត់ផ្ចិត០,៨ម៉ែត្រ។ ទី២សង្កាត់សំរោង ជួសជុលលូរំដោះ​ទឹក១ខ្សែប្រវែង២៨៩ម៉ែត្រ ទី៣​សង្កាត់ពញ្ញាពន់ ជួសជុលផ្លូវចាក់បេតុង​អាមេ១ខ្សែប្រ​វែង​១៦៨ម៉ែត្រ ទទឹង៦ម៉ែត្រ កំរាស់១៥សង់ទីម៉ែត្រ ទី៤សង្កាត់គោករ​កា ជួសជុលផ្លូវចាក់បេតុង​អាមេ១ខ្សែប្រ​វែង​២៩៤ម៉ែត្រ ទទឹង៥ម៉ែត្រ កំរាស់១៥សង់ទីម៉ែត្រ និងទី៥សង្កាត់ពន្សាំង ជួសជុលផ្លូវចាក់​បេតុងគ្មានសសៃដែក១​ខ្សែប្រវែង៣៦៣ម៉ែត្រ ទទឹ​ង​៥ម៉ែត្រ កំរាស់១៥សង់ទីម៉ែត្រ។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ បានលើកឡើងថា គោលបំណងនៃការដេញថ្លៃនាពេលនេះ ទាម​ទាឲ្យ​មានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ គណៈកម្មការលទ្ធកម្មសង្កាត់ជន​បង្គោលតាម​ដាន​ត្រួត​ពិនិត្យនិងវាយតម្លៃ ជាពិសេសតំណាងប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល​ពីគម្រោង​ឲ្យ​ទទួ​លបានជោគជ័យ និងមានតម្លាភាព ដើម្បីឲ្យឆ្លើយតបទៅនិងយុទ្ធ​សាស្ត្រចតុកោណដំ​ណា​ក់​កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលមានសម្តេចអគម​ហាសេនាបតីតេ​ជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកអភិបាលខណ្ឌ បន្តថាតាំងនាមឲ្យក្រុមប្រឹក្សាខណ្ឌគណៈអភិបាលខណ្ឌ មន្ត្រី រាជ​ការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រជាពល​រដ្ឋក្នុង​ខណ្ឌ​ព្រែកព្នៅទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​រាជរដ្ឋាភិបាលដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​បានផ្តល់ថវិកាវិភាគន៍ដល់សង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានក្នុងឆ្នាំ២០២០នាពេលនេះ។

ចំណែកលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វាមិនមាន​ជា​រឿង​ថ្មីនោះទេ ការដេញថ្លៃនេះ ជាការចូលរួមចំណែកផ្នែកឯកជន តាមរបៀបប្រកួតប្រជែង​ក្នុងការ​ដេញថ្លៃគម្រោង​អភិវឌ្ឍ​ន៍​សង្កាត់ ដើម្បីកសាងសមិទ្ធផលក្នុងមូលដ្ឋានសង្កាត់ និង​ចូលរួមអភិវឌ្ឍតាមតម្រូវការរបស់​មូល​ដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកបន្តថាសម្រាប់ក្រុមហ៊ុន អ្នកទទួលការដេញថ្លៃគម្រោង​បានឈ្នះក្នុងថ្ងៃ​នេះ សូមរួសរាន់ចុះកិច្ចសន្យាអនុវត្ត​គម្រោងជាមួយ​សង្កា​ត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវអនវត្តតាមផែនការសកម្មភាពការងារ ឲ្យបាន​ច្បាស់​លាស់ ពិសេសគម្រោង​ត្រូវធានា​គុណ​ភាព បទដ្ឋានបច្ចេកទេស សោភ័ណភាព អនុវត្តគម្រោ​ងទាន់ពេលកំណត់ ព្រមទាំងរក្សា​បាន​សវត្ថិភាពល្អក្នុងការដ្ឋាន។

ក្នុងនោះផងដែរលោកអភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់ខណ្ឌ និងសង្កាត់សូម​ចូលរួម​សហការរៀបចំពិធីបើកការដ្ឋានអនិវត្តគម្រោង និងត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធ​ពីផលប៉ះពាល់ផ្សេងៗ ក្នុងការអនិវត្តគម្រោងនេះ ដើម្បីឲ្យសម្រេចបានលទ្ធផលល្អប្រសើរ និង​​ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីដែលបានកំណត់៕

Facebook Comments
Loading...