ក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករក្លិបArsenal ទិញបានខ្សែ​បម្រើការពាឆ្នើមThomas Parteyក្នុងតម្លៃខ្លួន៤៥លានផោន

0
3606

កីឡាបរទេស៖​ ក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករកាលពីយប់មិញនេះក្លិបកាំភ្លើងធំ Arsenal បានយល់ព្រមនឹងសំណើផ្ទេរយកខ្សែបម្រើការពាឆ្នើម Thomas Partey ពីក្លិបAtletico Madrid ជាផ្លូវការក្នុងតម្លៃខ្លួន៤៥លានផោន (ឬប្រមាណ​៥៨លានដុល្លារ) ដោយកុងត្រារយៈពេល៤ឆ្នាំ។

ក្លិបកាំភ្លៀងធំ Arsenal ដឹកនាំដោយគ្រូបង្វឹកលោក Arteta បានព្យាយាម​តាមទិញកីឡាករវ័យ២៧ឆ្នាំរូបនេះ ចាប់តាំងពីដើមរដូវក្ដៅនេះមកម្ល៉េះ ប៉ុន្តែទើបតែសម្រេចចិត្តយល់ព្រមនឹងសំណើរបស់ At. Madrid នៅប្រមាណ៣០នាទីចុងក្រោយ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបញ្ចប់។

ជាមួយគ្នានេះដែរក្លិបលោក Arteta ក៏បានយល់ព្រមឲ្យ At. Madrid ខ្ចីជើងកីឡាកររបស់ខ្លួនម្នាក់ផងដែរគឺខ្សែបម្រើ Lucas Torreira ។ លើសពីនេះនៅមានកីឡាករម្នាក់ទៀតដែលត្រូវចាកចេញពីក្លិប Arsenal នៅរដូវក្ដៅនេះ គឺខ្សែបម្រើ Matteo Guendouzi ដែលត្រូវបានក្លិប Hertha Berlin របស់អាល្លឺម៉ង់ខ្ចីជើង៕

Facebook Comments
Loading...