ក្រុម​Liverpool​ និងក្រុមManchester United ចាញ់យ៉ាងចាស់ដៃដូចគ្នា​នៃ​ពាន​រង្វាន់English Premier Leaegue

0
3614

កីឡាបរទេស ៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Aston Villa ​ក្នុង​លទ្ធផល៧-២ ​ឯ​ណោះ​ រីឯក្លឹប​បិសាច​ក្រហម Manchester United ក៍បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លឹមមាន់​ខ្នាយ​មាស Spurs ក្នុង​លទ្ធផល ១-៦ យ៉ាងចាស់ដៃផង​ដែរ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier Leaegue ​នៅ​យប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០​នេះ​។​

ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Aston Villa ​ក្នុង​លទ្ធផល ៧-២ ​ឯ​ណោះព្រោះក្រុមហង្ស​ក្រហម ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់​គឺ​អ្នក​ចាំទី Alisson ​និង​ខ្សែ​ប្រយុទ្ធ Mane​។ ​អត់​មាន​កីឡាករ​២​នាក់​នេះ​ហើយ ធ្វើ​ឱ្យ​ក្រុម Liverpool ​ហាក់​ដូចជា​បាត់បង់​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​ពួកគេ​លេង​ដូច​មិន​មាន​អារម្មណ៍​ទាល់​តែ​សោះ។

​ក្នុង​ការ​ប្រកួត​ទល់ Aston Villa ​នេះ គឺ​ជា​ប្រកួត​មួយ​ដែល​ក្រុម Liverpool ​អន់​បំផុត ​ពោល​គឺ​បង្កើត​កំហុស​ច្រើន​មែនទែន រហូត​ធ្លាយ​គ្រាប់​ដល់​ទៅ​៧​គ្រាប់។ ​លោក Klopp ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​សមាជិក​ក្រុម​បាន​បាត់​បង់​ការ​ប្រមូល​អារម្មណ៍​លេង​ទៅ​ហើយ។ ពួកគេ​មិន​បាន​អាន​ការ​ប្រកួត​យល់​ឡើយ ​ទើប​ធ្វើ​ឱ្យ​ការ​សហការ​គ្នា​មិន​បាន​ល្អ ​និង​មាន​ប្រហោង​ច្រើន​មែនទែន។ ​នេះ​ជា​ការ​ប្រកួត​ដែល​អន់​បំផុត​របស់​ក្រុម Liverpool ​តាំង​ពី​លោក​មក​ចូល​ដឹក​នាំ។

ដោយឡែកក្លឹប​បិសាច​ក្រហម Manchester United បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​មាន់​ខ្នាយ​មាស Spurs ក្នុង​លទ្ធផល ១-៦ ហើយ​ជួន​ថ្ងៃ​តែ​មួយ​នោះ​ក្រុម​ហង្ស​ក្រហម Liverpool ក៏​ទទួល​មេរៀន​ធ្ងន់​ពី​ក្រុម​ Aston Villa ដល់​ទៅ ៧ គ្រាប់​ផង​ដែរ។

មាន​កំណត់ត្រា​អាក្រក់​ជា​ច្រើន​បាន​កើត​ឡើង​សម្រាប់​ក្រុម​ទាំង​ពីរ ដោយ​ក្នុង​នោះ​ CTS Sports ធ្វើ​ការ​បង្ហាញ​ដូច​ត​ទៅ៖ក្លឹប Man Utd បាន​របូត​គ្រាប់​បាល់ ៤ គ្រាប់​គិត​ត្រឹម​តង់​ទី ១ ក្នុង​ក្របខ័ណ្ឌ Premier League ជា​លើក​ដំបូង ក្នុង​ចំណោម​ការ​ប្រកួត​ផ្លូវការ ១ ០៧៩ លើក​ចុងក្រោយ​បង្អស់។

ការ​របូត ៦ គ្រាប់​ក្នុង​ប្រកួត​នៅ​ Premier Leagueសម្រាប់ Man Utd កាល​ពី​យប់​មិញ​គឺ​ជា​លើក​ទី ៣ នៃ​ប្រវត្តិសាស្រ្ត​ក្លឹប ដោយ​ពីរ​លើក​កន្លង​មក​មាន​កាល​ប៉ះ Southampton ឆ្នាំ ១៩៩៦ ​និង​កាល​ប៉ះ Man City ឆ្នាំ ២០១១។Liverpool របូត៧គ្រាប់​ក្នុង​មួយ​ប្រកួត ជា​លើក​ដំបូង​រាប់​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ១៩៦៣ ​កាល​នោះ​ធ្លាប់​ចាញ់ Spurs ៧-២។វា​ជា​ភាព​អាម៉ាស់​បំផុត​មួយ​ដែល​ក្រុម​ការពារ​ជើង​ឯក​ត្រូវ​របូត​គ្រាប់​បាល់​ចំនួន៧គ្រាប់ ដែល​ខកខាន​កើត​មាន​តាំង​ពី​សម័យ​កាល​ឆ្នាំ១៩៥៣ ពេល Arsenal ចាញ់​ស្ពឹក​មុខ​ក្រោម​ថ្វី​ជើង​របស់ Sunderland។ នេះ​ជា​លើក​ទី១ក្នុង​ប្រវត្តិសាស្រ្ត ការ​ដែលLiverpool និងMan Utd ត្រូវ​របូត​ដល់​ទៅ ៦គ្រាប់​នៅ​ការ​ប្រកួត​ជុំ​តែ​មួយ។ គួរបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ Liverpool ​ឈរ​ចំណាត់ថ្នាក់​ទី៤ ស្រប​ពេល​ដែលMan Utd ​នៅ​ក្រោយ​មួយ​ប្រកួត​ឈរ​ចំណាត់ថ្នាក់​ទី ១៦ ក្បែរ​បាត​តារាង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស៕

 

 

Facebook Comments
Loading...