ជន្លេនមានអត្ថប្រយោជន៍ច្រើនដោយខ្លួនវាផ្ទុកនូវអង់ស៊ីមដែលជាបាក់តេរីល្អការពារនិងកំចាត់បាក់តេរីអាក្រក់ចេញពីដំណាំ

0
25600

ជន្លេនចិញ្ចឹមយកជីតាមបែបធម្មជាតិក៏ដោយសារជន្លេនមានអត្ថប្រយោជន៍ច្រើនដោយខ្លួនវាផ្ទុកនូវអង់ស៊ីមដែលជាបាក់តេរីល្អការពារនិងកំចាត់បាក់តេរីអាក្រក់ចេញពីដំណាំនិងធ្វើឲ្យផ្ទៃដីមានជីជាតិឡើងវិញ។ម៉្យាងទៀតជន្លេននេះមានមេក្រូបដែលអាចជួយដល់ដំណាំដាក់គ្រាប់ពូជនិងធ្វើឲ្យដំណាំឫសវែងល្អដូចជាបន្លែនិងជាជីទ្រាប់បាតនិងក៏ជាជីបំប៉នចំពោះដំណាំធំៗផងដែរ។

វិធីសាស្ត្រថ្មីមួយទៀតដោយធ្វើការចិញ្ចឹមជន្លេនធ្វើជាជីជាមួយកាកសំណល់សរីរាង្គលាមកគោលើដំណាំដើម្បីឲ្យកសិករយើងងាកមកប្រើប្រាស់ជីជន្លេននេះ ដោយបោះបង់ចោលជីគីមីដែលផ្តល់នូវបញ្ហាប្រឈមជាច្រើនទៅលើដំណាំនិងការចំណាយក៏ច្រើនផងដែរនោះ។

តាមរយៈការបង្ហោះហ៊្វេកប៊ុករបស់កញ្ញា​ សុធារតន៍ អ្នកស្ថាបនិកសហគ្រាសផលិតជីជន្លេនបានឲ្យដឹងថា ការផ្តួចផ្តើមចិញ្ចឹមជន្លេនយកជីនេះតាំងពីដើមឆ្នាំ២០១៨ដោយបានសហការជាមួយក្រុមគ្រួសារកសិករបងប្អូនឥស្លាមយើងចំនួន៥គ្រួសារដែលមានចិត្តចង់ធ្វើនៅការផលិតជីដោយការចិញ្ចឹមជន្លេន។

កញ្ញាបន្តថាមកដល់ពេលនេះសហគ្រាសផលិតជីជន្លេនមានចំនួនសមាជិក៥គ្រួសារហើយនិងមានគោលដៅចងក្រងចំនួន៤គ្រួសារបន្ថែមទៀតដោយមានទីតាំងបង្កាត់ពូជជន្លេននៅខេត្តសៀមរាបមួយកន្លែងនិងមួយកន្លែងទៀតធ្វើការផលិតជីជន្លេននៅខេត្តកំពង់ឆ្នាំង។កញ្ញា សុធារតន៍ បានបន្តទៀតថាមុននឹងចាប់ផ្តើមធ្វើជីជន្លេនយើងត្រូវជ្រើសរើសគ្រួសារកសិករណាដែលពេញចិត្តនិងការធ្វើជីជន្លេននេះ។ការចិញ្ចឹមជន្លេនអត់ងាយស្រួលតែក៏មិនពិបាកខ្លាំងពេកនោះដែរ។ចាប់ផ្តើមដំបូងត្រូវពិនិត្យមើលសរីរាង្គកាកសំណល់ដែលមានជុំវិញតំបន់រស់នៅដោយជាក់ស្តែងធ្វើការជាមួយលាមកគោដោយវិធីសាស្ត្រហាលលាមកគោឲ្យស្ងួតបន្ទាប់មកយកទៅត្រាំទឹកដាក់ក្នុងធុងនិងដាក់ពូជជន្លេននៅពេលវាស៊ីកាកសំណល់នឹងហើយដល់ពេលប្រមូលផលដោយការវេចខ្ចប់ជាឧបករណ៍មួយដោយមិនប្រើកម្លាំងខ្លាំងអាចរក្សាសំណើមទឹកឲ្យមានគុណភាពល្អជូនអតិថិជន។ចំពោះពូជជន្លេននាំចូលពីអាហ្រ្វិកនិងបានសិក្សាស្វែងយល់បន្តរកពូជជន្លេនពីប្រទេសថៃនិងវៀតណាម។កញ្ញាបន្តទៀតថាជន្លេនចិញ្ចឹមយកជីតាមបែបធម្មជាតិក៏ដោយសារជន្លេនមានអត្ថប្រយោជន៍ច្រើនដោយខ្លួនវាផ្ទុកនូវអង់ស៊ីមដែលជាបាក់តេរីល្អការពារនិងកំចាត់បាក់តេរីអាក្រក់ចេញពីដំណាំនិងធ្វើឲ្យផ្ទៃដីមានជីជាតិឡើងវិញ។ម៉្យាងទៀតជន្លេននេះមានមេក្រូបដែលអាចជួយដល់ដំណាំដាក់គ្រាប់ពូជនិងធ្វើឲ្យដំណាំឫសវែងល្អដូចជាបន្លែនិងជាជីទ្រាប់បាតនិងក៏ជាជីបំប៉នចំពោះដំណាំធំៗផងដែរ៕

Facebook Comments
Loading...