សង្កាត់ពន្សាំងបញ្ចូលសមាជិក សមាជិកា៤៨រូប ចូ​លជា​សមាជិ​ក​​គណ​បក្ស​ប្រ​ជាជនកម្ពុជា​

0
6137

ភ្នំពេញ ៖ សមាជិក សមាជិកាថ្មីចំនួន៤៨រូប ស្រី១៨នាក់នៃសង្កាត់ពន្សាំង ក្នុងខណ្ឌព្រែក​ព្នៅ​ បាន​​​ស្មាក់ចិត្តចូ​លជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្នាក់កាគណៈបក្សប្រជា​ជនកម្ពុ​ជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី​នេះ​ប្រ​ព្រឹត្តទៅ ក្រោមអធិប​តី​ភាព លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង ព្រមទាំង​ថ្នាក់ដឹក​នាំ​ សមា​ជិក សមាជិកា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជាក្នុងខណ្ឌព្រែកព្នៅផងដែរ​។

បន្ទាប់ពីយុវជនទាំង៣នាក់តំណាងឲ្យសមាជិក សមាជិកាទាំង៤៨នាក់ឡើងប្តេជ្ញាចិត្ត រួចមកលោកសុខ សម្បត្តិ បានមានប្រសាសន៍ឲ្យដឹងថា សមាជិក សមាជិ​កា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការមកចូលរួមជាមួយ​គណៈបក្សប្រ​ជា​ជនកម្ពុជានាពេលនេះ ដើម្បីទ្រទ្រុងគាំទ្រ ការពារសន្តិភាព ជាអមតៈតរៀងទៅ។

លោកបន្តថា បងប្អូនកូនក្មួយទាំងអស់ទោះបីជានិស្សិត ឬមួយសិស្សា នុសិស្ស ឬ​ក៏ជាកម្មករ កសិករក្តីក៍សុទ្ធសឹង តែជាអ្នកមាន សមត្ថភាពពិតៗ ដើម្បីបំរើផលប្រយោជន៍ ជូនសង្គមជាតិ ពីព្រោះក្មួយៗ ទាំងអស់គឺជាទំពាំងស្នងឬស្សី និងជាសរសរទ្រូវ ដ៏រឹងមាំរបស់ ប្រទេស​ជាតិ​ទៅអនាគត។ លោកប្រធាន​គណៈកម្មាធិការគណបក្រប្រជាជនខណ្ឌព្រែកព្នៅបញ្ជាក់ថា កម្លាំងយុវជន គឺជា​ស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាព ទៅ​បានទាល់តែមានក្មួយ ចូលរួមជាចលនាយុវជន ហើយក៏ជាកាតព្វកិច្ចរបស់ក្មួយៗដែលត្រូវ​បំពេញ និងស្វែងយល់ផងដែរ។

លោកសុខ សម្បត្តិ បានលើកឡើងទៀតថា​នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញ​លេ​ញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់​ខ្លួនបាន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការ​រស់នៅ ហើយបើគ្មានថ្ងៃ៧មករា ក៍គ្មាន​ថ្ងៃ​២៣តុលានាទីក្រុងប៉ារីស ហើយ​បើ​មិន​មានថ្ងៃ​ទាំង​អស់នេះ ក៍គ្មានអ្វីៗនា​ពេលបច្ច​ប្បន្ននេះ​ដែរ។

លោកបន្តថាគណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិ​ត​របស់​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​មិន​ត្រឹម​តែ​បាន​រំដោះ​ប្រទេស​ជាតិ​ ​និង​ប្រជា​ជន​ទាំងមូល​ ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ ​ព​ត​ដ៏​សា​ហាវ​យង់​ឃ្នង​ ​នៅ​ថ្ងៃ​ទី​០៧ ខែ​មក​រា​ ​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ​ទេ​ ​គឺ​ថែម​ទាំង​បាន​ដឹកនាំ​ ​និង​ក​សាង​ប្រទេស​ជាតិ​តាំង​ពី​បាត​ដៃ​ទទេ​រ​ ​រហូត​មាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព ​នយោបាយ​ពេញ​លេញ​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យតែម្តងនាបច្ចប្បន្ននេះ។​ ​

ជាចុងក្រោយលោកប្រធានក្រុមការអារចុះជួយសង្កាត់ពន្សាំង បានផ្តាំផ្ញើរដល់ក្រុមការងារ​ទាំងអស់​ និងសមាជិក សមាជិកា​ថ្មីចំនួន៤៨នាក់ត្រូវ​បន្ត​សហការ និង​សាមគ្គី​ភាព​ផ្ទៃក្នុង ដោះស្រាយ​ជូន​ដល់​ប្រជាពល​រដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ និងខិតខំ​ឃោស​នា​ផ្សពផ្សាយអំពី កម្មវិធីនយោបាយ​របស់គ​ណៈ​បក្សប្រជាជនកម្ពុជា ដើម្បី​ឈានទៅរកជ័យជំនះ​ក្នុងការបោះ​ឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ៕

Facebook Comments
Loading...