បន្ទាប់ពីមកពីផឹកស៊ីវិញបុរសម្នាក់ចងកសម្លាប់ខ្លួននៅដើមទំពូង​ក្រោយផ្ទះស្លាប់បានសម្រេច

0
5428

ភ្នំពេញ ៖ បុរសម្នាក់ដោយសារមានវិបត្តិក្នុងគ្រួសារ បានចងកសម្លាប់ខ្លួននៅដើមទំពូង​ក្រោយផ្ទះស្លាប់បានសម្រេច កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៤ ​ខែកញ្ញា ឆ្នាំ២០២០​ នៅចំណុចក្រោមដើមទំពូង​ក្រោយផ្ទះ​ ស្ថិតនៅក្នុងភូមិ​តាស្គរ​ សង្កាត់ពន្សាំង​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ​ ខន​ វ៉ាន់ឌី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរប​រមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមបន្សល់ទុក ១.មានស្នាមជាំទ្រុឌជាំជុំវិញបំពង់ក និងមានស្នាមលេចទឹកនោមជោកខោ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះដើរទៅផឹកស្រវឹងជោគជាំជារៀងរាល់ថ្ងៃ ដោយសារមានវិបត្តិក្នុងគ្រួសារ(ប្រពន្ធសុំលែង)។ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីផឹកស៊ីវិញ(ស្ថានភាពស្រវឹង) ក៏បានស្រែកឡុឡាជេរក្រុមគ្រួសារជាប្រចាំ បន្ទាប់មកជនរងគ្រោះក៏ដើរទៅខាងក្រោយផ្ទុះបាត់ទៅ បានមួយសន្ទុះក្រោយមកស្រាប់តែស្ងាត់មិនឮសំលេងឡូឡា ភ្លាមនោះឈ្មោះ ខន សំខាន់ ភេទប្រុស(ត្រូវជាប្អូនបង្កើត)ក៏បានដើរទៅមើលខាងក្រោយផ្ទះស្រាប់តែឃើញជនរងគ្រោះចងកនៅលើដើមទំពូងដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ឆ្លងតាមការស្រាវជ្រាវពិនិត្យនិងការបំភ្លឺជុំកន្លែងកើតហេតុ​ របស់កម្លាំងផ្នែកជំនាញវិភាគនិងពិនិត្យកន្លែងកើតហេតុ​ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ សពជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតដោយខ្លួនឯង(ចងក)ពិតប្រាកដមែន។ បច្ចុប្បន្ន ដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ងារង បានអនុញ្ញាត្តិអោយសមត្តកិច្ចនគរបាលរដ្ឋបាលពន្សាំង ប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតនៅចំណុចកើតហេតុខាងលើ៕

Facebook Comments
Loading...