អ្នក​ចាត់ការ​ក្រុមLeeds United ​មិន​បន្ទោស​កូន​ក្រុម​​ទេ សម្រាប់​កំហុសចុងម៉ោង

0
22245

កីឡាបរទេស ៖ ​ក្នុងការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ English Premier League ឆ្នាំ២០២០-២០២១ នេះក្រុមដែលគួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ក្រុម Liverpool ​ប៉ះក្រុមLeeds United ដែលអាចបង្កើតគ្រាប់បាល់ក្រុមរហូតដល់ទៅ៧គ្រាប់ គឺ​ក្រុម Liverpool ​បានយកឈ្នះទៅលើក្រុម Leeds United ​ក្នុង​លទ្ធផល​ប្រដេញ​គ្នា៤-៣ ​នៅ​យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។​

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Liverpool ​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​វាយ​សម្រុក​យ៉ាង​ខ្លាំង ​ប៉ុន្តែ​ក៏​ត្រូវ​ក្រុម Leeds United ​វាយ​បក​បាន​វិញ​ជា​បន្ដ​បន្ទាប់​ផង​ដែរ។ ការ​ប្រកួត​នេះ​ក្រោយ​ពី​ស្មើ​គ្នា៣-៣ ​ហើយ ​នៅ​ចុង​ម៉ោង​ក៏​ស្រាប់​តែ Rodrigo ​បង្ក​កំហុស​ធ្វើ​ឱ្យ​ក្រុម Liverpool ​មាន​ឱកាស​ទទួល​បាន​ប៉េណាល់​ទី​១​គ្រាប់ ​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។​

ចំពោះ​កំហុស​របស់ Rodrigo​នេះ​ដែរ ​លោកMarcelo Bielsa ​អ្នក​ចាត់ការ​ក្រុម Leeds United ​មិន​បន្ទោស​កូន​ក្រុម​តែ​ម្នាក់​នោះ​ទេ សម្រាប់​កំហុស​នេះ។ ​ដោយ​លោក​អះអាង​ថា​ក្រុម Liverpool ​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ប្រកួត​មួយ​នេះ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​យក​ជ័យជម្នះ​បាន។ តែ​យ៉ាងណាមិញ ​លោក Marcelo ​ក៏​មើល​ឃើញ​ថា​ក្រុម​ខ្លួន ​បាន​បង្កើត​ឱកាស ​និង​បង្ហាញ​ថា​ពួកគេ​សក្ដិសម​ណាស់​សម្រាប់​ការ​ប្រកួត​នៅ​លីគ​កំពូល​អង់គ្លេស​ឆ្នាំ២០២០-២០២១ នេះ៕

 

Facebook Comments
Loading...