ខ្យល់មូសុងនិរតីមានល្បឿនមធ្យមបក់លើកម្ពុជា ធ្វើអោយភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ នឹងអាកាសធាតុ ចុះត្រជាក់

0
1627

ភ្នំពេញ ៖ តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគខាងជើងប្រ ទេសថៃ ឡាវ និងវៀតណាម ខណៈខ្យល់ មូសុងនិរតីមានល្បឿនមធ្យមបក់លើកម្ពុជា ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកញ្ញានេះ។

ស្ថានភាពបែបនេះធ្វើឲ្យ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ។ ក្នុងនោះ ក៏មានផ្នែកមួយចំនួននៃបណ្តា ខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើន។២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C- សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ។៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖- សីតុណ្ហភាពអប្បបរមា មានពី ២៦ -២៧°C- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។ រលកសមុទ្រអាចមានកម្ពស់ ពី ០.២៥-០.៧៥ម៉ែត្រ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅផ្នែកមួយចំនួន នៃបណ្តាខេត្ត ស្ថិតនៅតំបន់វាលទំនាបភាគកណ្តាល៕

Facebook Comments
Loading...