រថយន្តធុនធំបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ខណ្ឌច្បារអំពៅ

0
4021

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណះពេលដែលជនរងគ្រោះកំពុងបើកបរម៉ូតូតាមដងផ្លូវហើយត្រូវរថយន្តធុនធំបើកបំបុកពីក្រោយ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៥០នាទីរសៀលថ្ងៃទី២៦ខែសីហា ឆ្នាំ២០២០នេះ តាមបណ្តោយផ្លូវថៃហ្គឺរ៍មុខផ្ទះលក់ឥដ្ឋយីហោ សុខ ទ្រី ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបណ្តាលឲ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអាយុប្រមាណជា៤០ឆ្នាំ មានសំលៀកបំពាក់ស្អាតបាតបានបើកបរម៉ូតូសេ១២៥សេរី២០១៧ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GC៤១០៦ ធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គឺរ៍ក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់មុខផ្ទះលក់ឥដ្ឋយីហោសុខ ទ្រី ក៏ស្រាប់តែមានរថយន្តមួយគ្រឿងដឹកកុងតឺនរ័ ពាក់ស្លាកលេខព្រះសីហនុ ៣A ៨១១២ ដែលបើកបរក្នុងទិសដៅស្របទិសគ្នាបានមកបុកម៉ូតូជនរងគ្រោះពីក្រោយរួចកិនអូសទាំងអ្នកបើកបរម៉ូតូនិងម៉ូតូជាច្រើនម៉ែត្របង្កឲ្យជនរងគ្រោះជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនិងត្រូវបានដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

ប្រភពដដែលបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយរថយន្តធំបើកបរលឿនមិនប្រុងប្រយត្ន័ទើបបង្កឲ្យបុកជនរងគ្រោះពីក្រោយបែបនេះ។ទោះជាយ៉ាងណាក៏ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។បន្ទាប់ពីកើតហេតុរួចមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានសម្រេចបញ្ជូនរថយន្តបង្កនិងម៉ូតូទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដោះស្រាយតាមផ្លូវច្បាប់៕

Facebook Comments
Loading...