បុរសម្នាក់បន្ទបាន់ពីស្រែកឡូឡាតាមផ្លូវមួយសន្ទុះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខវត្តចិនដំដែកខាងត្បូង

0
5735

ភ្នំពេញ ៖ បុរសម្នាក់ស្រែកឡូឡាឆ្លងផ្លូវទៅមកសង្ស័យថាបែកថ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅមុខខ្លោងទ្វារវត្តព្រះពុទ្ធឃោសាចារ្យ(ហៅវត្តដំដែក) ខាងត្បូង សង្ស័យខ្យល់គរ បង្កការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗឲ្យចុះមកពិនិត្យផងដែរ ដែលហេតុការនេះកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខខ្លោងទ្វារវត្តព្រះពុទ្ធឃោសាចារ្យ(ហៅវត្តដំដែក) ផ្លូវលេខ៤៧ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលបានស្លាប់នោះ ដើរតាមបណ្ដោយផ្លូវ៤៧ ដោយស្រែកឡូឡាឆ្លងផ្លូវទៅមក សង្ស័យថាបែកថ្នាំ និងស្ថិតក្នុងសភាពហេវហត់ រហូតដល់ចំណុចកើត ក៏នៅតែស្រែកស្ការដៃស្ការជើងតែម្នាក់ឯង ក៏កាច់មែកជ្រៃហើយមកអង្គុយនៅមុខខ្លោងទ្វារវត្ត ស្រាប់តែដេកស្លាប់យ៉ាងអណោចអាធម៌តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏បានទំនាក់ទំនងទៅជំនាញខាងកោសលវិច្ឆ័យ មកធ្វើការពិនិត្យទៅលើសព និងចាត់ចែងយកទៅបូជាតាមប្រពៃណី នៅវត្តទួលអស់លោក៕

Facebook Comments
Loading...