រថយន្តដឹកកម្មករ ម៉ាក​ហ៊ីយ៉ាន់ដាយ បើកបុកមូតូ២គ្រឿងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់

0
6321

កណ្តាល ៖ រថយន្តដឹកកម្មករ ម៉ាក​ហ៊ីយ៉ាន់ដាយ បើកបុកមូតូ២គ្រឿងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ដែល​ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង០៦ និង៣០នាទី ត្រូវនឹងថ្ងៃទី​៣០​ ខែកក្កដា​​ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមាន ឈ្មោះសាត​ រដ្ឋ​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជនជាតិខ្មែ​រ​ មុខរបរតៃកុងឡានស្ទួច​ ទីលំនៅភូមិត្រពាំងជួន​ ឃុំសំរោងទង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​។ បើកបរម៉ូតូ០១គ្រឿងម៉ាកឌ្រីម​ C១២៥​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ ១BI ៩៨៣៧​។ ចំណែកម៉ូតូ០១គ្រឿងទៀ ម៉ាកឌ្រីម​ ពណ៌ខ្មៅ​ គ្មានផ្លាកលេខ​ បើកបរដោយឈ្មោះ​ ផល​ សុខភឿន​ (របួសធ្ងន់)​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិត្រពាំងរាំង​ ឃុំព្រៃពួច​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ បានឌុបឈ្មោះ​ ហេង​ សីហា​ (របួសធ្ងន់)​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិឃុំជាមួយគ្នា​ ។

សាក្សីដែរបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ មានរថយន្តដឹកដី០១គ្រឿង​ បើកបរឆ្លងផ្លូវពីជើងទៅត្បូង​ លុះឆ្លងដល់ចំណែកផ្លូវខាងត្បូង ក៍មានរថយន្តនឹងម៉ូតូ​ ឈប់អោយឆ្លងជាធម្មតា​ ភ្លាមៗនោះក៍ស្រាប់តែមាន រថយន្ត​០១គ្រឿងម៉ាក​ហ៊ីយ៉ាន់​ (ប្រភេទដឹកកម្មករ )ពណ៌ស​ គ្មានផ្លាកលេខ​បើកបុកពីក្រោយម៉ូតូ០២គ្រឿង​ ដែលកំពុងតែឈប់យ៉ាងពេញទំហឹង បោកផ្ទប់នឹងចំហៀងខាងស្ដាំ​ កង់ក្រោយរថយន្តដឹកដី ដែលឆ្លងផ្លូវ​ ហើយក៍ខ្ទៀតជនរង គ្រោះចូលខាងក្រោមរថយន្តដឹកដី ក៍កិនពេញកណ្តាលខ្លួន​បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង​។ ពាក់ពន្ធ័និងករណីចរាចរណ៍ខាងលើនេះដែលតៃកុងរថយន្តដឹកកម្មករនិងតៃកុងរថយន្តដឹកដីបានចុះរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

តាមសេចក្តីសន្ឋិដ្ធានសមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី​អ្នកបើកបររថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ​ (ប្រភេទដឹកកម្មករ) ​បើកបរខ្វះការប្រុងប្រយ័ត្ន។ ចំពោះសពកំលាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោ​បាយកម្លាំងជំនាញ​បាន យកមករក្សាទុកនៅអធិការដ្ឋាន​នគបាលស្រុក​ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

 

Facebook Comments
Loading...