បុរសស្រលាញ់ភេទដូចគ្នាម្នាក់ប៉ុងប៉ងសម្លាប់ខ្លួនចំនួន០៤លើកទើបបានសម្រេចឃើញអណ្តែតទឹកក្នុងទន្លេ

0
6136

ភ្នំពេញ ៖ ក្រោយពីឃើញសពអណ្តែតទឹកបុរសម្នាក់ដែលគេដឹងថាស្រលាញ់ភេទដូចគ្នាបានប៉ុងប៉ងលេបថ្នាំសម្លាប់ខ្លួនចំនួន០៤លើកមកហើយនោះ ពេលនេះទើបបានសម្រេចដូចបំណងបង្កជាការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពបុរសខាងលើនោះមានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងការរកស៉ីចាញ់បោកគេនិងវិបត្តិស្នេហាផង នោះទើបជនរងគ្រោះគិតប៉ងសម្លាប់ខ្លួនដោយលេបថ្នាំចំនួន៣ដងមកហើយ តែពុំបានសម្រេច ដោយត្រូវបានបងប្អូននឹងមិត្តភ័ក្ត្រឃេីញទាន់ជួយឃាត់។ប៉ុន្តែការប៉ងសម្លាប់ខ្លួនលើកទី៤ គឺកាលពី២ថ្ងៃមុនជនរងគ្រោះបានយកទូរស័ព្ទដៃរបស់ខ្លួនមកផ្ញើរគាត់ដោយបានប្រាប់ថា រូបគេសុំចេញទៅក្រៅបន្តិច ស្រាប់តែបាត់មិនឃើញត្រឡប់មកផ្ទះវិញសោះ។លុះរហូតមកដល់ព្រឹកថ្ងៃទី២៩  ខែកក្កដា ឆ្នាំ២០២០នេះ ក៏បានទទួលដំណឹងថា មានការប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកនៅដងទន្លេសាប ភ្លាមៗនោះរូបគាត់ ហើយនិងមិត្តភ័ក្ត្រក៏បាននាំគ្នាធ្វើដំណើរមកកាន់ទីតាំងកើតហេតុតែម្តង ដោយពេលចុះមកដល់ទីតាំងខាងលើ ក៏បានពិនិត្យមើលសាកសពបុរសម្នាក់នោះ ពិតជាប្អូនប្រុសរបស់គាត់ពិតប្រាកដមែន។

បើតាមការពិនិត្យធ្វើកោសល្យវិច័យរបស់កម្លាំងចំរុះបញ្ចាក់ថាសពស្លាប់ដោយសាលង់ទឹក។បន្ទាប់ពីពិនិ្យរួចរាល់ខាងមន្ត្រីជំបាញបានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...