ត្រូវជំរុញសមាជិកគណបក្សដែលគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោតដើម្បីត្រៀមបោះឆ្នោតនាពេលខាងមុខអោយបានគ្រប់គ្នា

0
8568

ភ្នំពេញ ៖ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវជំរុញ សមាជិកគណបក្សដែលគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះក្នុងបញ្ជីបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំ​ណា​ងរាស្ត្រអាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខ។

មន្ត្រីជាស្ពាន ហើយបើមានអំពើល្អរបស់មន្ត្រី ទើបកសាងនយោបាយបានល្អ ប្រជាពលរដ្ឋចូលរួមច្រើន។ ទាំងនេះគឺជាការលើកឡើងរបស់លោកប៉ា សុជាតិវង្ស សមាជិកគណៈកម្មការកណ្តាល និងជាប្រធានគណៈកម្មការបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានការចូលរួមផងដែរពីលោក ឃួង ស្រេង សមាជិកគណៈកម្មការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងដោយមានការចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មការបក្ស សរុបទាំងអស់៦០០នាក់។

លោកប៉ា សុជាតិវង្ស បញ្ជាក់​ថា​ ​ទី​ស្នា​ក់​ការ​គណ​បក្សប្រជា​ជន​កម្ពុ​ជា​សង្កាត់គោករកា​ ​គឺ​ជា​កន្លែង​សម្រាប់​ជួប​ជុំ​របស់​ប្រធាន​ ​អនុ​ប្រធាន​ ​និង​សមាជិក​ ​សមាជិកា​រ​គណ​បក្ស​សង្កាត់ស្តី​ពី​ការងារ​ផ្សេ​ងៗ​ ​ដូច​ជា​ការងារ​រដ្ឋ​បា​ល​ខណ្ឌ​ ​ជា​ពិសេស​នៅ​ពេល​យុទ្ធនា​ការ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ម្ត​ងៗ​។

គួបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក សន ស៊ិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់គោករកា បានឲ្យដឹងថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់គោករកា ដែលដាក់សម្ផោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ និងរួចរាល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិពុទ្រាសង្កាត់គោករកា អគារនេះមានប្រវែង២៤ម៉ែត្រទទឹង៩ម៉ែត្រ ក្នុងតម្លៃទឹកប្រាក់អស់ប្រមាណជិត៦ម៉ឺនដុល្លារ អាមេរិក។

ថវិកាសាងសង់នេះ បានមកពីលោក ឃួង ស្រេង អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក សុខ សម្បត្តិ លោកម៉ៅ បូរ៉ា លោក លោកស្រីជាក្រុមការងារចុះជួយសង្កាត់ និងខណ្ឌព្រែកព្នៅ ព្រមទាំងសប្បុរសជន ដែលរស់នៅក្នុងសង្កាត់គោរកាទាំងមូលផងដែរ៕

Facebook Comments
Loading...