នារីរកស៊ីផ្លូវភេទដែលលួចលុយរបស់ភ្ញៀវចំនួន២០០០$ត្រូវបានឃាត់ខ្លួនម្នាក់ទៀតហើយបន្ទាប់ពីគេចខ្លួនជិត១ខែ

0
14243

ភ្នំពេញ ៖ នារីរកស៊ីផ្លូវភេទម្នាក់ទៀតដែលប្រើល្បិចលួចលុយរបស់បុរសជនជាតិវៀតណាមចំនួន២០០០$ ហើយគេចខ្លួនជិត១ខែមកនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក នៃអធិការនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវចាប់បានទាំងអស់គ្នាហើយកាលពីវេលាម៉ោង០០ និង៣០នាទីឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវ៩០កែងព្រះស៊ីសុវត្ថិ ភូមិ១១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យម្នាក់ទៀតដែលឃាត់ខ្លួនឈ្មោះ យិន លីលី ហៅយួន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបររកស៊ីផ្លូវភេទ ទីលំនៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនពីបទលួចកាបូបលុយ កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាត្រនៅចំណុចផ្ទះសំណាក់មហាសម្បត្តិ ផ្លូវ៧០ភូមិ១៩សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះPHAN VAN DAT ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមហោស្រព ក្រុងសៀមរាប ខខេត្តសៀមរាត្រូវបាត់បង់មានលុយចំនួន២០០០$ (ពីរពាន់ដុល្លារ) អត្តសញ្ញាណប័ណ្ណវៀតណាម01សន្លឹក និងកាតអេធីអឹម(AgriBank) 01សន្លឹក។

ប៉ូលិសបន្តទៀតថាក្រោយពីបានទទួលពាក្យបណ្តឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ពីជនរងគ្រោះ និងស្តាប់ចំលើយសារភាពរបស់ជនសង្ស័យឈ្មោះ សុខ អៀងមួយ ថាខ្លួននិងបក្ខពួកឈ្មោះ យិន លីលី ហៅយួន បានលួចលុយពីជនរងគ្រោះមែននោះ កម្លាំងជំនាញ ខណ្ឌនិងប៉ុស្តិ៍ បានបើកការស្រាវជ្រាវ លុះមកដល់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន លីលី ហៅយួន ម្នាក់ទៀតតែម្តង។

បើតាមការរៀបរាប់របស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថានៅថ្ងៃទី ០១ខែកក្កដាឆ្នាំ ២០២នោះវេលាម៉ោង ០១និង ៣០នាទីរំលងអាធ្រាតខ្លួនបានមកជួបនិងស្ត្រីរកស៊ីផ្លូវភេទចំនួន ០២នាក់ដោយត្រូវថ្លៃគ្នានាំទៅដេកនៅផ្ទះសំណាក់(មហាសម្បត្តិ )នៅផ្លូវ៧០ ភូមិ១៩សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនាំដល់បន្ទប់ផ្ទះសំណាក់ដើម្បីរួមភេទតែមិនមិនទាន់បានធ្វើអីផងខ្លួនក៏បានដោះខោអាវចូលក្នុងបន្ទប់ទឹកឆ្លៀតពេលឱកាសល្អស្ត្រីទាំង ០២នាក់នោះក៏បានលួចកាបូបលុយរបស់ខ្លួនហើយរត់ចេញគេចខ្លួនរហូតមក។

ជនរងគ្រោះបានបន្តទៀតថាបន្ទាប់ពីខ្លួនត្រូវចាញ់បោកស្ត្រីពីរនាក់នោះអស់លុយចំនួន ២០០០ដុល្លារហើយខ្លួនក៏កើតទុក្ខមិនសុខចិត្តចេះតែជិះឃ្លាំមើលរហូតមកមកដល់ថ្ងៃកើតហេតុនេះក៏ប្រទះឃើញស្ត្រីម្នាក់ដែលខ្លួនបាននាំទៅដេកនៅផ្ទះសំណាក់នោះក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដងចំណែកម្នាក់ទៀតនៅមិនទាន់ឃាត់ខ្លួនបានឡើយ។

បើតាមការបំភ្លឺរបស់ស្ត្រីម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះបានបំភ្លឺប្រាប់សមត្ថកិច្ចថាខ្លួនរួមទាំងបក្ខពួកម្នាក់ពិតជាបានធ្វើសកម្មភាពលួចកាបូបលុយរបស់ជនរងគ្រោះពិតប្រាកដមែនប៉ុន្តែខ្លួនមិនមែនជាអ្នកលួចនោះទេគឺម្នាក់ទៀតដែលឈ្មោះមេយួននោះគឺជាអ្នកលួច។ហើយលុយនោះក៏មិនបានដឹងថាមានចំនួនប៉ុន្មាននោះទេដោយគ្រាន់តែមេយួនឲ្យមកខ្លួនចំនួន ២០០ដុល្លារតែប៉ុណ្ណោះហើយក៏បែកគ្នាក្នុងពេលនោះមក។

បច្ចុប្បន្នជនសង្ស័យទាំងអស់គ្នាត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានទាំងអស់ហើយហើយកំពុងធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់៕

Facebook Comments
Loading...