បុរសជនជាតិវៀតម្នាក់នាំស្ត្រីរកស៊ីផ្លូវ២នាក់ទៅដេកផ្ទះសំណាក់មិនទាន់បានអីផងត្រូវនាងៗទាំងនោះលួចលុយអស់២០០០$ហើយតាមរកមើលជាងកន្លៈខែទើបចាប់ខ្លួនបានម្នាក់

0
7864

ភ្នំពេញ ៖ បុរសជនជាតិវៀតម្នាក់នាំស្ត្រីរកស៊ីផ្លូវ២នាក់ទៅដេកផ្ទះសំណាក់មិនទាន់បានអីផងត្រូវនាងៗទាំងនោះលួចលុយអស់២០០០$ហើយតាមរកមើលជាងកន្លៈខែទើបចាប់ខ្លួនបានម្នាក់ ហេតុការណ៍ភ្ញាក់ផ្អើលបន្ទាប់ពីបុរសជនជាតិដែលមិនចេះនិយាយខ្មែរបានឃាត់ខ្លួនស្រ្តីរកស៊ីផ្លូវភេទយកទៅប្រគល់ជូនសមត្ថកិច្ចបានបង្កជាការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នៅចំណុចខាងមុខសួន(CDC)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ សុខ  អ៊ាងមួយ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាមមុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ៧៧៨ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូ០៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនិងម្នាក់ទៀតឈ្មោះមេយួន បានគេចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះ ឈ្មោះ PHAN VAN DAT ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមហោស្រព ខេត្តសៀមរាប, សំភារៈបាត់បង់ លុយចំនួន២០០០$ (ពីរពាន់ដុល្លារ), អត្តសញ្ញាណប័ណ្ណវៀតណាម០១សន្លឹក និងកាតអេធីអឹម(AgriBank) ០១សន្លឹក។

បើតាមការរៀបរាប់របស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថានៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២ វេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាតខ្លួនបានមកជួបនិងស្ត្រីរកស៊ីផ្លូវភេទចំនួន ០២នាក់ដោយត្រូវថ្លៃគ្នានាំទៅដេកនៅផ្ទះសំណាក់(មហាសម្បត្តិ )នៅផ្លូវ៧០ ភូមិ១៩សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនាំដល់បន្ទប់ផ្ទះសំណាក់ដើម្បីរួមភេទតែមិនមិនទាន់បានធ្វើអីផងខ្លួនក៏បានដោះខោអាវចូលក្នុងបន្ទប់ទឹកឆ្លៀតពេលឱកាសល្អស្ត្រីទាំង ០២នាក់នោះក៏បានលួចកាបូបលុយរបស់ខ្លួនហើយរត់ចេញគេចខ្លួនរហូតមក។

ជនរងគ្រោះបានបន្តទៀតថាបន្ទាប់ពីខ្លួនត្រូវចាញ់បោកស្ត្រីពីរនាក់នោះអស់លុយចំនួន ២០០០ដុល្លារហើយខ្លួនក៏កើតទុក្ខមិនសុខចិត្តចេះតែជិះឃ្លាំមើលរហូតមកមកដល់ថ្ងៃកើតហេតុនេះក៏ប្រទះឃើញស្ត្រីម្នាក់ដែលខ្លួនបាននាំទៅដេកនៅផ្ទះសំណាក់នោះក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដងចំណែកម្នាក់ទៀតនៅមិនទាន់ឃាត់ខ្លួនបានឡើយ។

បើតាមការបំភ្លឺរបស់ស្ត្រីម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះបានបំភ្លឺប្រាប់សមត្ថកិច្ចថាខ្លួនរួមទាំងបក្ខពួកម្នាក់ពិតជាបានធ្វើសកម្មភាពលួចកាបូបលុយរបស់ជនរងគ្រោះពិតប្រាកដមែនប៉ុន្តែខ្លួនមិនមែនជាអ្នកលួចនោះទេគឺម្នាក់ទៀតដែលឈ្មោះមេយួននោះគឺជាអ្នកលួច។ហើយលុយនោះក៏មិនបានដឹងថាមានចំនួនប៉ុន្មាននោះទេដោយគ្រាន់តែមេយួនឲ្យមកខ្លួនចំនួន ២០០ដុល្លារតែប៉ុណ្ណោះហើយក៏បែកគ្នាក្នុងពេលនោះមក។ បច្ចុប្បន្នសមត្ថកិច្ចខណ្ឌដូនពេញកំពុងស្រាវជ្រាវតាមចាប់រកបក្ខពួកជនសង្ស័យម្នាក់ទៀតនិងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...