អាជ្ញាធរខណ្ឌព្រែកព្នៅចុះពង្រីកផ្លូវស្រះលួងដើម្បីចាក់បេតុងនាថ្ងៃខាងមុខ

0
1120

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ និងសង្កាត់ពញ្ញាពន់ចុះឈូស ឆាយ កិនពង្រៀប និងកាត់ដើមឈើ ដែលដុះមកលើផ្លូវ ស្រះលួង ដើម្បីសម្រួលនិងពង្រីកផ្លូវនេះចាក់បេតុងនាថ្ងៃខាងមុខ នាព្រឹកថ្ងៃទី២០ ខែកក្កា ឆ្នាំ២០២០ នៅក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកគូ អឿន ចៅសង្កាត់ពញ្ញាពន់ បានប្រាប់ឲ្យដឹងថា ផ្លូវស្រះលួងនេះមានប្រវែង៩៧០ម៉ែត្រ គឺចាប់ពីផ្លូវ១៥១ ទៅទល់និងព្រុំប្រទល់ឃុំឈ្វាំង ស្រុកពញ្ញាឮ ខត្តកណ្តាលបច្ចប្បន្នមានទំហំទទឹង៥ម៉ែត្រប៉ុណ្ណោះ ហើយយើងឈូស ឆាយ កិនពង្រៀប និងកាត់ដើមឈើ ដែលដុះមកលើផ្លូវ ស្រះលួងនេះ ដើម្បីសម្រួលនិងពង្រីកផ្លូវនេះចាក់បេតុងនាថ្ងៃខាងមុខឲ្យបានទទឹង៧ម៉ែត្រសិន តាមគម្រោងគឺប្រមាណជា១០ម៉ែត្រឯណោះ។

លោកបន្តថា អាជ្ញាធរសង្កាត់បានជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលបានធ្វើសកម្មភាពរំលោភ បំពានកាន់កាប់ចំណីផ្លូវនៅតំបន់នេះ ឲ្យរុះរើសំណង់របស់ខ្លួនចេញ ហើយពេលអាជ្ញាធរចុះរុះរើ ពុំឃើញមានម្ចាស់សំណង់ណាម្នាក់កមតវ៉ាឡើយ គឺពួកគាត់រុះរើដោយខ្លួនឯង នៅសល់សំណង់ផ្លូវចូល២ផ្ទះយើងកំពង់សហការនិងរុះរើដោយខ្លួនឯង បើពុំនោះទេបើអាជ្ញាធររុះរើឲ្យបើមានការខូចខាតឬបាត់បង់មិនទទួលខុសត្រូវឡើយ។

ចំណែកលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ផ្លូវតំបន់ស្រះលួងនេះគឺជាដីសាធារណៈរបស់រដ្ឋ ដូចនេះពុំមាននរណាម្នាក់អាចមករំលោភបំពានកាន់កាប់យកដីនេះធ្វើជាកម្មសិទ្ធរបស់ខ្លួនឡើយ ហើយយើងនិងធ្វើតាមជំហ៊ានគីង្គក់ ដើម្បីពង្រីកផ្លូវនេះទៅតាមការគ្រោងទុក។

ក្នុងនាមអាជ្ញាធរខណ្ឌព្រែកព្នៅ ត្រូវតែចាត់ វិធានការ ទប់ស្កាត់ និងថែរក្សា ផ្លូវនិងស្រះលួងនេះទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងទុកប្រើប្រាស់ជាប្រយោជន៍រួម ហើយបច្ចុប្បន្ននេះ អាជ្ញាធរខណ្ឌកំពុងស្ដារស្រះលួងឡើងវិញ ដើម្បីកែប្រសោភ័ណភាព និង​ស្ដុកទឹកជូនប្រជាពលរដ្ឋនៅតំបន់នេះប្រើប្រាស់ផងដែរ៕

Facebook Comments
Loading...