មុខសញ្ញាប្លន់យកម៉ូតូចំនួន៣នាក់ក្នុងចំណោមគ្នា០៧នាក់ត្រូវបាននគរបាលខណ្ឌដូនពេញបង្រ្កាបជាក់ស្តែង

0
1745

ភ្នំពេញ ៖ មុខសញ្ញាប្លន់យកម៉ូតូចំនួន៣នាក់ក្នុងចំណោមគ្នា០៧នាក់ត្រូវបាននគរបាលខណ្ឌដូនពេញបង្រ្កាបជាក់ស្តែងក្រោយពីធ្វើសកម្មភាពវ៉ៃបំបែកក្បាលជនរងគ្រោះប្លន់យកម៉ូតូ១គ្រឿង កាលពីវេលាម៉ោង០៤ និង១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ព្រលឹមស្ថិតនៅចំណុចកំពង់ចម្លងអរិយក្សត្រ ភូមិ០២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថាលទ្ធផលនៃការស្រាវជ្រាវឈានដល់បើកកិច្ចប្រតិបត្តិការបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោសប្រព្រឹត្តអំពើហឹង្សា (វាយយកម៉ូតូ)នាថ្ងៃកើតហេតុខាងលើ ដែលបង្ករឡើងដោយជនសង្ស័យចំនួន០៧នាក់ បន្ទាប់ពីធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួនបាត់។

សមត្ថកិច្ចបន្តថាក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុបំភ្លឺពីជនរងគ្រោះ កសាងសក្សី នឹងបើកការស្រាវជ្រាវឈានដល់កំណត់បានមុខសញ្ញាប្រព្រឹត្តសកម្មភាព ព្រមទាំងទីតាំងលាក់ខ្លួនដែលស្ថិតនៅខណ្ឌសែនសុខ សមត្ថកិច្ចក៏បានពន្លាតរង្វង់កិច្ចប្រតិបត្តិការដោយសហការណ៍ជាមួយកម្លាំងពាក់ព័ន្ធបន្តច្បាមរហូតដល់វេលាម៉ោង ១៣និង៣០ថ្ងៃដដែលដែលកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសេន ចាន់ធា ហៅចាន់ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងទីលំនៅ ផ្ទះជួល សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយវិធានការជំនាញសួរយកចម្លើយជនសង្ស័យបានសារភាពថា ខ្លួនមានបក្ខពួកចំនួន០៧នាក់ទៀតដែលបានចូលរួមធ្វើសកម្មភាពនឹងផ្សំគំនិត សមត្ថកិច្ចក៏បានបន្តស្រាវ​ជ្រាវរកបក្ខពួកឈានដល់បង្ក្រាបនឹងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់បន្ថែមទៀតនៅវេលាម៉ោង២១និង៣០ ចំណុចបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី រួមមានទី១/-ឈ្មោះ ជ័យ សំអូន ហៅហាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ (ជាអ្នកយកម៉ូតូជនរងគ្រោះលាក់ទុក)ទី២/-ឈ្មោះ ឃិន សុធា ហៅវែង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ(ជាអ្នកបើកម៉ូតូជនរងគ្រោះចេញទៅ)ព្រមទាំងបានដកហូតម៉ូតូជនរងគ្រោះបានមកវិញផងដែរ ប៉ុន្តែស្លាកលេខម៉ូតូត្រូវបានជនសង្ស័យកាច់បោះចោលបាត់។ចំណែកជនរងគ្រោះទី១/-ឈ្មោះ អៀន សំអាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ទីលំនៅ បន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ (បាត់ម៉ូតូ០១គ្រឿង)ទី

២/-ឈ្មោះ អឿន សំអាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១(របួសក្បាលធ្ងន់ធ្ងរ)។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសតិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួកសេសសល់ចំនួន៥នាក់ទៀតដែលកំពុងគេចខ្លួន និងកសាងសំណុំរឿងចំពោះជនសង្ស័យដែលបង្ក្រាបបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី និងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ៕

Facebook Comments
Loading...