មនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ក្នុងចំណោម១២នាក់ នៃហេតុការណ៍ម៉ូតូ បុកនិងរ៉ឺម៉ក ដែលបញ្ច្រាសទិសគ្នា

0
1415

ភ្នំពេញ ៖ មនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ក្នុងចំណោម១២នាក់ នៃហេតុការណ៍ម៉ូតូ បុកនិងរ៉ឺម៉ក ដែលបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន កាលពីវេលាម៉ោង១៧ និង២០នាទី ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះ លើផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់នេះរវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-9101 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ តំ វៃ ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល (ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ) លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរ៉ឺម៉កមួយគ្រឿងម៉ាក HONDA C100 ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច (ទិសដៅច្រាស់គ្នា) បើកបរដោយឈ្មោះ ពែក ហៃ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង (ឃាត់ខ្លួន) រួមដំណើរដោយមនុស្ស១០នាក់ របួសម្នាក់ ឈ្មោះ ម៉ី សម្ភស្ស ភេទប្រុស ១៩ឆ្នាំ ស្នាក់នៅភូមិចុងព្រែក ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង (របួសធ្ងន់) ។

ក្នុងករណីនេះបណ្តាលអោយ ម៉ូតូខូចខាតធ្ងន់០១គ្រឿង រ៉ឺម៉កខូចខាតស្រាល០១គ្រឿង របួសមនុស្សធ្ងន់០១នាក់ ស្លាប់មនុស្ស០១នាក់។ ក្នុងករណីនេះប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី៕

Facebook Comments
Loading...