បុរសម្នាក់រអិលជើងធ្លាក់ពីអគារកំពស់២០ជាន់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ

0
11720

ភ្នំពេញ ៖ បុរសម្នាក់បានរអិលជើងធ្លាក់ពីលើអគារកំពស់២០ជាន់ស្លាប់ភ្លាមតែម្តង ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែលមានទីតាំង ផ្ទះលេខ២០ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ជនរងគ្រោះ(សាកសព) ឈ្មោះនី មីនុន ភេទប្រុសអាយុ ជនជាតិខ្មែរ សព្វថ្ងៃកម្មករ ស្នាក់ក្នុងការដ្ឋានខាងលើមានទីលំនៅអចិន្រ្តៃយ៍ភូមិប្រនាគ ឃុំចើងដើងស្រុកបារាយ​ណ៍ខេត្ត កំពង់ធំ។

តាមការបំភ្លឺសាក្សីកន្លែងកើតហេតុ ឈ្មោះឃិត អ៊ិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ដែលជាកម្មករធ្វើការជាមួយគ្នាបានអោយដឹងថាមុនកើតហេតុនាវេលាម៉ោង៧ និង០០នាទីកម្មករសំណង់ទាំងអស់នៅលើការដ្ឋានសំណង់តាមជណ្តើរយន្តឡើងទៅជាន់ទី១៩ ខ្លួននិងជនរងគ្រោះក៏អស់ស៊ីម៉ង់ធ្វើការក៏ឡើងទៅជាន់ទី២០ដើម្បីជិះជណ្តើរយន្តមកក្រោមជាន់ផ្ទាល់ដីពេលនោះខ្លួន ត្រូវបានជនរងគ្រោះរុញចូលក្នុងជណ្តើរយន្តចំណែកជនរងគ្រោះនៅក្រៅជណ្តើររួចលើករនាំងជណ្តើរយន្តបិតក៏បណ្តាលអោយរអិលជើងធ្លាកមកជាន់ក្រោមស្លាប់តែម្តង។

តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តនិងតាមការបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច្ច័យរាជធានីភ្នំពេញថា ស្លាប់ដោយប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ។ បច្ចុប្បន្នសពបានប្រគល់អោយពូបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណីយ៍នៅខេត្តកំពង់ធំ៕

Facebook Comments
Loading...