ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចែកអំណោយថ្នាំពេទ្យ និងពិនិត្យជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋភូមិចំបក់ធំ និងភូមិតាស្គ

0
6394

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចែកអំណោយថ្នាំពេទ្យ និងពិនិត្យជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទីស្នាក់ការភូមិចំបក់ធំ និងភូមិតាស្គរ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់លោកឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែក នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានលើកឡើងថា យើងមិនត្រូវធ្វើត្រាបតាមកុកដែលភ្លេចជង់នោះទេ គឺយើងត្រូវធ្វើជាជង់ដែលមិនភ្លេចកុក មានន័យថាយើងមិនត្រូវភ្លេចការរក្សាអនាម័យតាមក្រសួងសុខាភិបាលនោះទេ ព្រោះជំងឺកូវិដ១៩មិនភ្លេចយើងឡើយដរាបណាមិនទាន់មានថ្នាំវ៉ាក់សាំងមកព្យាបាលនោះ។

លោកបន្តថា ពីសម័យមុនសាលារៀន និងមន្ទីពេទ្យ នៅឆ្ងាយពីផ្ទះបងប្អូនប្រជាពលរដ្ឋ តែសម័យសម្តេចតេជោនេះ សាលារៀន និងមន្ទីពេទ្យ មកជិតផ្ទះបងប្អូនប្រជាពលរដ្ឋ ដូចជាពេលនេះជាដើមក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានមកចែកអំណោយថ្នាំពេទ្យ និងពិនិត្យជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មកដល់កាំជណ្តើរផ្ទះបងប្អូនប្រជាពលរដ្ឋហើយមិនប្រកាន់និន្នាការ ឬពណ៍សម្បុរអ្វីឡើយ។

ចំណែកលោកនួន ផារ័ត្ន បានមានប្រសាសន៍ថា ក្នុងពេលប្រយុត្តប្រឆាំងនិងជំងឺកូវិដ១៩នេះគិតត្រឹមតែរក្សាជីវិតឲ្យគង់សិនទៅបានហើយ កុំទាន់ចង់គិតដល់ស៊េរីដូរម៉ូតូ ឬឡានឲ្យសោះព្រោះថា ប្រទេសមួយចំនួននៅលើពិភពលោក រដ្ឋាភិបាលរបស់គេមិនទាន់ឲ្យប្រជាពលរដ្ឋគេដែលឃុំនៅផ្ទះដើរហើរ និងរកទទួលទានឲ្យសេរីដូចមុននោះឡើយ។

ជាចុងក្រោយលោកអភិបាលរងរាជធានីភ្នំពេញ សូមណូមពរសុំឲ្យប្រជាពលរដ្ឋដែលក្រពិតសូមអញ្ជើញទៅធ្វើតេសនៅនៅសង្កាត់ ដើម្បីឲ្យគេវាយតម្លៃថាក្រពិតមែននោះ គឺបងប្អូនបានប័ណសមធម៍ ហើយបានប្រាក់ឧប្បត្ថម្ភពីរាជរដ្ឋាភិបាល ទៅតាមករណីជាក់ស្ទែង ហើយសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងខិតខំការងារបង្កបង្កើនផល អោយបានគ្រប់ៗគ្នាដើម្បីជីវភាព រស់សុខសាន្តក្នុងដំបូលសន្តិភាពនាបច្ចប្បន្ននេះ៕

Facebook Comments
Loading...