សាកសពស្រ្តីម្នាក់ស្អុយរលួយនៅកណ្តាលព្រៃពុំស្គាល់អត្តសញ្ញាណខេត្តមណ្ឌលគិរី

0
2082

មណ្ឌលគិរី ៖ ប្រសិនបើមានប្រជាពលរដ្ឋណាបាត់សមាជិក សូមទាក់ទងមន្រ្តីនគរបាលប៉ុស្តិ៍ពូជ្រៃ ព្រោះមានសាកសពស្រ្តីម្នាក់ ក្នុងស្ថានភាពរលួយស្អុយ ត្រូវបានអ្នកភូមិប្រទះឃើញកណ្តាលព្រៃក្បែរ អូរប៉យ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថាកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២០ ករណីមានសាកសពស្អុយ រលួយនៅកណ្តាលព្រៃបែបនេះ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ ប៉ុន្តែក្រុមសមត្ថកិច្ចជំនាញ ហាក់ពិបាកស្រាវ​ជ្រាវរកមូលហេតុនៃការស្លាប់នេះ។ ដូច្នេះប្រសិនបើសិនមានប្រជាពលរដ្ឋបាត់សមាជិក សូមទាក់ទងមន្រ្តីនគរបាលប៉ុស្តិ៍ពូជ្រៃ។

ប្រភពបន្ថែមថាសាកសពដែលបានដេកស្លាប់កណ្តាលព្រៃនោះ គឺជាមនុស្សស្រី កម្លាំង ជំនាញការិយាល័យវិទ្យាសាស្រ្ត ពិនិត្យឃើញសាកសពមានសភាពស្អុយរលួយអស់ សល់តែស្បែក និងគ្រោងឆ្អឹង មានពាក់អាវសង្រែកពណ៌ស ស្លៀកខោខ្លីពណ៌ខ្មៅ ជើងខាងស្តាំរបូត ចេញពីខ្លួន ដៃស្តាំអោបជាប់នឹងដងខ្លួន ដៃឆ្វេងបត់ឡើងលើត្រឹមក្បាល ពាក់កងដៃប្រាក់ចំនួន៣កង ជើងខាងឆ្វេងសណ្តូកត្រង់ ជាប់នឹងគ្រោងដងខ្លួននិងមានសក់វែងផងដែរ។

«បើតាមការពិនិត្យជាក់ស្តែងរបស់កម្លាំងសមត្ថកិច្ច ទៅលើទម្រង់ មុខ សក់ និងកងដៃ បញ្ជាក់ថា ជាសាកសពមនុស្សស្រីតែពុំស្គាល់អត្តសញ្ញាណហើយការស្លាប់នេះមាន រយៈ ពេល ប្រហែលជា ១ខែមកហើយ។ ក្នុងការពិនិត្យលើគ្រោងឆ្អឹងសាកសពទាំងមូល ពុំមានស្នាមបាក់ បែកចំណុចណាមួយនោះឡើយ។ ដូច្នេះយើងមិនទាន់សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ មូលហេតុអ្វីនោះទេ»៕

Facebook Comments
Loading...