ព្រះសង្ឃមួយអង្គ សម្រេចចង(ក)ធ្វើអត្តឃាតនៅដើមប្ញស្សី បន្ទាប់ពីមកលេងបងប្អូន

0
7331

តាកែវ ព្រះសង្ឃមួយអង្គ បានសម្រេចចង(ក)ធ្វើអត្តឃាតសម្លាប់ខ្លួនជាប់នៅដើមប្ញស្សីដោយមិនដឹងមូលហេតុ បង្ករឲ្យមានការផ្ញាក់ផ្អើល កាលពីវេលាម៉ោង២០នឹង៣០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសូរ្យភី ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ព្រះសង្ឃដែលធ្វើអត្តឃាតព្រះនាម សារ៉ាយ សុផល ព្រះជន៥៩វស្សា គង់នៅវត្តបុទុមសាគរខេត្តកោះកុង។ប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុ បានឃើញព្រះសង្ឃខាងលើនិមន្តមកលេងផ្ទះអាឌិតជាប្រពន្ធឈ្មោះស្រី សុខ អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រួចមកព្រះអង្គក៍បាននិមន្តទៅលេង សួរសុខទុក្ខ ប្អូនស្រីបង្កើត របស់ព្រះអង្គ ដែលរស់នៅក្នុងភូមិជាមួយគ្នា លុះដល់វេលាម៉ោងខាងលើ ស្រាប់តែព្រះសង្ឃអង្គនោះ បានយកខ្សែនីឡុង ពណ៍ខ្មៅ ដើរសំដៅ ទៅគុម្ពប្ញស្សីខាងក្រោយផ្ទះរបស់ប្អូន រួចក៍បានចង(ក)សម្លាប់ខ្លួន ដោយពុំមាន អ្នកណាម្នាក់ បានឃើញហើយនឹងដឹងឡើយ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះធ្វើការស្រាវជ្រាវ ទាំងយប់ ដោយមានការចូលរួមពីលោកគ្រូពេទ្យ លោកមេភូមិ ដោយជំនាញបានពិនិត្យទៅលើសាកសព ពុំឃើញមានស្នាមរបួស នឹងមានការបំភ្លឺ ពីក្រុមគ្រួសារថាព្រះអង្គ មានជំងឺប្រចាំកាយ(សរសៃរប្រសាទ)ហើយបានព្យាយាមចងក ជាច្រើនដងមកហើយ ជំនាញក៍បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន៕

Facebook Comments
Loading...