បុរីប៊ុន ជេស្ឋ ជាប់ផ្លូវជាតិលេខ៥ និងផ្លូវ១៥១មិនជាប់ពាក់ព័ន្ធនិងបឹងតាមោកនោះទេ

0
9281

ភ្នំពេញ ៖ បន្ទាប់ពីបានចុះស្រាវជ្រាវដល់ការិយាល័យសុរិយោដី និងសំណង់ភូមិបាលខណ្ឌព្រែកព្នៅ រួចមកឃើញថា ចំពោះសំណង់ បុរីប៊ុន ជេស្ឋ ជាប់ផ្លូវជាតិលេខ៥មិនជាប់ពាក់ព័ន្ធនិងបឹងតាមោកនោះទេ ហើយបុរីប៊ុន ជេស្ឋ នេះមានច្បាប់៤៨២ល្វែង ក៍ប៉ុន្តែខាងក្រុមហ៊ុនសាងសង់លើស៤៦ល្វែង។

បច្ចប្បន្នម្ចាស់បាននិងកំពុងកែតម្រូវច្បាប់អនុញ្ញាតិបន្ថែមទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង ហើយម្ចាស់ក៍បានធ្វើលិខិតកិច្ចសន្យា និងធានានៅកំហុសឆ្គងទាំងឡាយរួចហើយ។

ចំណែកបុរីសុខ តុង នៅជាប់ផ្លូវ១៥១ចន្លោះព្រែកព្នៅមាន១៩៨ផ្ទះល្វែង មានច្បាប់ពីក្រសួងហើយ ដោយមិនពាក់ព័ន្ធបឹងតាមោគនោះទេ។ ម្ចាស់បុរីបានកែប្រែផ្ទះល្វែងចំនួន២០ ទៅជាវីឡាចំនួន៤ ក្នុងនោះផងដែរម្ចាស់បុរីបានធ្វើកិច្ចសន្យានិងធានាកំហុសឆ្គងរួចហើយ។ ការដ្ឋានទាំង២ធ្លាប់បានទទួលការនែនាំពីមន្ត្រីជំនាញភូមិបាលខណ្ឌជាញឹកញ៉ាប់ ក្នុងនោះប្រធានភូមិបាលបានឲ្យម្ចាស់បុរីធ្វើការស្នើរសុំទៅក្រសួងដែនដីសិនបើពុំនោះទេសំណង់ត្រូវផ្អាកបណ្តោះអាសន្ន បើបានច្បាប់ពីក្រសួងដែនដីហើយ ទើបធ្វើការសាងសង់វិញបាន។ សូមបញ្ជាក់ថាបុរីទាំង២មិនប្រឈមនិងការវាយចោលដូចការចុះផ្សាយតាមសាព័ត៏មាន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនោះទេ៕

Facebook Comments
Loading...