រថយន្តដឹកដី បើកបុករថយន្តដឹកកម្មករ បណ្តាលឲ្យកម្មករ-កម្មការនីចំនួន១៣នាក់រងរបួសធ្ងន់ស្រាល រីឯបុរសជាតៃកុងឡានដឹកដីបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ

0
2863

កណ្ដាល ៖ រថយន្តដឹកដី បើកបុករថយន្តដឹកកម្មករ បណ្តាលឲ្យកម្មករ-កម្មការនី ចំនួន១៣នាក់ បានរងរបួសធ្ងន់ស្រាល រីឯបុរសជាតៃកុងឡានដឹកដីបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ វេលាម៉ោង១៨ និង២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងព័ត៌មានបឋមថា ហេតុការណ៍នេះ បង្ករឡើងដោយរថយន្តដឹកដីបើកលើនជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការនីដែលបើកបញ្រ្ចាស់ទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ នគរបាលបានហៅរថយន្តសង្រ្គោះមកជួយកម្មករ-កម្មការនីទាំងអស់ទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ រីឯរថយន្តត្រូវបានសម្តបសម្រួលយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...