កីឡាករជើងខ្លាំងទម្ងន់ស្រាល២គូ គឺហ៊ីម សេរី ជួបខាំ ខ្លានាង ខណៈធន់ អៀងឡៃ ជួបសូត្រ វាសនា ដើម្បីដណ្តើមប្រាក់លាន

0
6954

ភ្នំពេញ ៖ នាថ្ងៃសៅរ៍ទី២៧ ខែមិថុនា ចុងសប្តាហ៍នេះកីឡាករជើងខ្លាំងទម្ងន់ស្រាល២គូគឺកីឡាករហ៊ីម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ឡើងដណ្តើប្រាក់លាននិងកីឡាករខាំ ខ្លានាង អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាកខណៈកីឡាករធន់ អៀងឡៃ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជតិ ឡើងដណ្តើមនិងកីឡាករសូត្រ វាសនា អ្នកប្រដាល់នៃក្លិបបក្សីស្លាបដែក នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករខាំ ខ្លានាង ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ ហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត។

ចំណែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ខាំ ខ្លានាង និងហ៊ឹម សេរី ន​រណា​ជា​អ្នកឈ្នះទទួលបានប្រាក់លាន?។

ដោយឡែកកីឡាករ​ ធន់ អៀងឡៃ ជួបជាមួយកីឡាករសូត្រ វាសនា ក្នុងប្រភេទទម្តងន់៥៧គីឡូក្រាម មិនមានអ្នកណាហ៊ានទស្សទាយថាកីឡាករម្នាក់ណាជាអ្នកឈ្នះនោះទេ ព្រោះបច្ចុប្បន្នក៍កំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀតផងដែរ ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោ​ល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​កជាច្រើនបានចាញ់រូបគេ។

ចំណែកកីឡាករសូត្រ វាសនា គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសូត្រ វាសនា និងកីឡាករធន់ អៀងឡៃ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?៕

Facebook Comments
Loading...