ព្រះសង្ឃមួយអង្គ ធ្វើអត្ដឃាតចងក ដើម្បីបញ្ចប់ជីវិតក្នុងកុដដោយពុំដឹងមូលហេតុ នៅក្នុងវត្តទួលចរន្ត ក្នុងស្រុកត្រពាំងប្រាសាទ

0
7074

ឧត្តរមានជ័យ ៖ ព្រះសង្ឃមួយអង្គ បានចងក ធ្វើអត្តឃាតបញ្ចប់ជីវិតក្នុងកុដ ដោយពុំដឹងមូលហេតុកាលពីវេលាម៉ោង១១ និង០០នាទី ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចវត្តទួលចរន្ត ស្ថិតក្នុងភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វន ភារឿន ភេទប្រុស អាយុ២០ឆ្នាំ ជាព្រះសង្ឃ គង់នៅវត្តទួលចរន្ត ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ មានស្រុកកំណើត នៅភូមិ៣ ឃុំលើ ស្រុកចំការលើ ខេត្តកំពត បានយកខ្សែគោនីឡុង ពណ៌ស ប្រវែង ៣៥០សង់ទីម៉ែត្រ ចងភ្ជាប់ជាមួយធ្នឹមផ្ទះ កំពស់២៤៦សង់ទីម៉ែត្រ ហើយទាក់កខ្លួនឯង ដោយទម្លាក់ខ្លួនចុះមកក្រោម បណ្តាលឲ្យរឹតកស្លាប់។ ក្រោយទទួលដំណឹង ផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រះប្រឡាយ និងគ្រូពេទ្យចុះទៅពិនិត្យ។

សមត្ថកិច្ច  បានបន្តឲ្យដឹងទៀតថា តាមការពិនិត្យសាកសព សាកសពស្លាប់ក្នុងស្ថានភាព ស្លៀកពាក់ស្បង់ចីពរ ពណ៌ស្លាទុំ មានស្លាកស្នាម ០១កន្លែង ត្រង់ចំណុចបំពង់កពីមុខព័ទ្ធទៅក្រោយរាងអក្សរអ៊ុយ  U ដែលបង្កឡើងដោយខ្សែនីឡុង (ខ្សែគោ)។ កន្លែងកើតហេតុ ពុំមានស្លាកស្នាមសង្ស័យឡើយ។

យោងតាមការបំភ្លឺរបស់ព្រះតេជគុណ មាន សំអឿន ព្រះជន្ម ៥៤វស្សា ជាចៅអធិការវត្ត បានឲ្យដឹងថា ជនរងគ្រោះជាព្រះសង្ឃ មានចរិតស្លូតបូត ពុំដែលមានទំនាស់ជាមួយអ្នកណាឡើយ។

ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយអំពើអត្តឃាតដោយចងក ពិតប្រាកដមែន។ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ច បានប្រគល់ជូនព្រះចៅអធិការវត្ដធ្វើបុណ្យទៅតាមប្រពៃណី៕

Facebook Comments
Loading...