ប្រជាពលរដ្ឋរាប់រយនាក់ នាំគ្នាបិទផ្លូវជាតិ៦A តវ៉ារឿងឈ្មួញធ្វើអាជីវកម្មដាក់ខ្សាច់ គ្រួស និងថ្មផុតកុងត្រាមិនព្រមចេញ 

0
26688

កណ្តាល ៖ ប្រជាពលរដ្ឋរាប់រយនាក់នាំគ្នាបិទផ្លូវជាតិលេខAទាមទារអោយបណ្តេញក្រុមឈ្មួញចេញពីវត្ត ក្រោ​យបញ្ចប់កុងត្រា ជួលដីមុខវត្តធ្វើអាជីវកម្មដាក់ខ្សាច់ គ្រួស និងថ្ម ហើយមិនព្រមចេញ ដោយប្រជាពលរដ្ឋអស់ជំនឿលើអាជ្ញាធរមូលដ្ឋានហើយ ហើយសង្ឃឹមថាលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នឹងជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋផង។

តាំងពីយប់ថ្ងៃទី១៨ ខែមិថុនា រហូតដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នេះប្រជាពលរដ្ឋ រាប់រយនាក់ បានផ្ទុះការតវ៉ាមុខវត្តព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល រហូតដល់បិទផ្លូវសាធារណៈ ដើម្បីទាមទារអោយបណ្តេញក្រុមឈ្មួញចេញពីវត្ត ក្រោ​យបញ្ចប់កុងត្រា ជួលដីមុខវត្តធ្វើអាជីវកម្មដាក់ខ្សាច់ គ្រួស និងថ្ម ហើយមិនព្រមចេញ។

ប្រជាពលរដ្ឋ លើកឡើងថា ប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ គឺទាមទារអោយឈ្មួញឈប់យកដីមុខវត្ត ធ្វើអាជីវកម្មស្ដុបខ្សាច់ គ្រួស និងថ្ម បន្ដទៀត ព្រោះដីមុខវត្ត បានបញ្ចប់កុងត្រាជួលយូរហើយ តែឈ្មួញមិនព្រមចេញពីដីមុខវត្តនេះ គឺព្រះសង្ឃទុកដីធ្វើការអភិវឌ្ឍន៍ និង ទុកកន្លែងសម្រាប់ធ្វើបុណ្យទានផ្សេងៗសម្រាប់ប្រជាពលរដ្ឋ៕

Facebook Comments
Loading...