បន្ទាប់ពីចាញ់មិនអស់ចិត្តសួន ចាន់នី ឡើងសងសឹកប៉ោ ភារិទ្ធ ខណៈថៃ រ៉េត ឡើងតតាំងនិងលី ភា

0
899

ភ្នំពេញ ៖ កីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើងសងសឹកកីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ខណៈកីឡាករថៃរ៉េត អ្នកប្រដាល់មកពីក្លិបកងពលទ័ពពិសេសឆ័ត្រយោង៩១១ ឡើងតតាំងនិងកីឡាករលី ភា អ្នកប្រដាល់ប៉ែនកាក់គុនខ្មែរ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២០នេះ។

បន្ទាប់ពីចាញ់មិនអស់ចិត្តកាលពីសប្តាហ៍មុន កីឡាករសួន ចាន់នី កើតទុកមិនសុខចិត្តសុំមកសងសឹកកីឡាករ​ប៉ោ ភារិទ្ធ ដែលប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់មកនោះ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ការជួបគ្នាលើកនេះត្រូវបានអ្នក​ស្នេហា​វិស័យកីឡាប្រដាល់ ​សន្និដ្ឋាន​មុន​ថា ភាគរយក្នុងការ​ឈ្នះគឺប៉ោ ភារិទ្ធ មានភាគរយឈ្នះច្រើនជាងសួន ចាន់នី​។

កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​ គឺអាចធ្វើឲ្យសួន ចាន់នី ពិបាកគ្រប់ពេលក្នុងការជួបគ្នាម្តងៗនោះ បើទោះជាសួន ចាន់នី ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះក៍ដោយ។ ចាំមើលសួន ចាន់នី អាចសងសឹកលើប៉ោ ភារិទ្ធ បានឬយ៉ាងណា?។

ដោយឡែកកីឡាករលី ភា ក៍ត្រូវបានអ្នកតាមដានលើកឡើងថា មានភាគរយឈ្នះច្រើនជាងលើកីឡាករថៃ រ៉េត បើទោះជាពួកគេមិបធ្លាប់ជួបគ្នាក៍ដោយ ព្រោះការវាយរបស់លី ភា កន្លងមកគេខ្លាំងខាស្នៀតជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។

ចំណែកកីឡាករថៃ រ៉េត ប្រហែលជា​​ពិបាក​យកឈ្នះលើលី ភា ​ព្រោះ​ថៃ រ៉េត ជាកីឡាករស្រករក្រោយក៍ពិតមែនតែគេមិនសូវមាន​ស្នៀត​អ្វី​ពិសេ​ស​សម្រាប់ផ្តួលគូប្រកួតឡើយ ហើ​យ​កម្លាំងស៊ុហ្វមិនអាចធានាបាន៥ទឹកទៀត។ ចាំមើលកីឡាករថៃ រ៉េត ជា​អ្នកឈ្នះឬកីឡាករលី ភា?៕

 

Facebook Comments
Loading...