ជនសង្ស័យ ០២នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបាន ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

0
840

កណ្តាល ៖ ជនសង្ស័យ០៣នាក់ ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក) ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ស្រុកអង្គស្នួល ចាប់ឃាត់ខ្លួនបាន០២នាក់និងម្នាក់ បានរត់គេចខ្លួន ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ត្រង់ចំណុច ក្នុងបន្ទប់លេខA2ភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យមានគ្នា០៣នាក់។(ឃាត់ខ្លួនបាន០២នាក់)១-ឈ្មោះ ភាព ស៊ិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទប់មាន់ ឃុំដំណាក់រាំង ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។២-ឈ្មោះ ផល សុភក្រ័ ភេទប្រុសអាយុ ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ប្រើប្រាស់)។៣- ឈ្មោះ សន ផានិត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។(ប្រើប្រាស់)(គេចខ្លួន)។ករណីនេះដែរ នគរបាលបានដកហូតវត្ថុតាងមាន:

– ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាសារធាតុធាតុញៀនម៉ាទឹកកក ចំនួន២៧ កញ្ចប់ ធំ ០២កញ្ចប់ មធ្យម២៥កញ្ចប់។- ជញ្ជីង ថ្លឹងថ្នាំញៀនចំនួន០១ និង ឧបករណ៏សម្រាប់ប្រើប្រាស់ថ្នាំញៀនិងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។- ការបូបស្ពាយពណ៌ក្រហម ០១សម្រាប់ដាក់ថ្នាំញៀន- ទូរសព្ទ័ដៃ០៣គ្រឿងម៉ាក iPhone7 ចំនួន០១គ្រឿង -ម៉ាកViVO ចំនួន០១គ្រ និង ម៉ាកoppo ចាស់ ០១គ្រ។-ម៉ូតូ០២គ្រឿងម៉ាក វ៉េវអេស ពណ៌ខ្មៅ សេរីឆ្នាំ២០១៨  ពាក់ផ្លាក់លេខ សៀមរាប 1F7818  និង០១គ្រឿងទៀតម៉ាក ហុងដា សេរី ឆ្នាំ២០២០ គ្មានផ្លាកលេខ។

លោក វរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក អង្គស្នួល បានអោយដឹងថា: នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ថិ៍ម្កាក់បានទទួលពត៍មាន ពីម្ចាស់បន្ទប់បានរាយការណ៍តាមទូរសព្ទ័ថាមាន មុខសញ្ញាកំពង់ជួញដូរនិងប្រើ ប្រាស់ថ្នាំញៀនក្នុងបន្ទប់ នៅភូមិរំដេញ ឃុំម្កាក់ ហើយភ្លាមៗនោះកម្លាំងប៉ុស្ថិ៍ម្កាក់បានសហការជាមួយកម្លាំង ផ្នែកនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះទៅដល់កន្លែងកើតហេតុបានឃើញជនសង្សយ័០២នាក់កំពង់នៅក្នុងបន្ទប់ សមត្ថកិច្ចយើងក៍បានឃាត់ខ្លួនចំណែក០១នាក់ទៀតបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។

ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកណ្តាល មានការសម្របសម្រួលដឹកនាំការងារជំនាញដោយលោក ស្នងការរង ទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និង មានការសម្របសម្រួលឯកភាព ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល មានការចូលរួម ពីលោក ជំទប់ទី១ ក្រុមប្រឹក្សាឃុំម្កាក់ លោកនាយប៉ុស្តិ៍ លោកមេភូមិរំដេញ ម្ចាស់បន្ទប់និង នៅចំពោះមុខជនសង្សយ័ទាំង០២នាក់ សមត្ថកិ្ចបានបានឆែកត្រួតពិនិត្យបន្ទប់និង កាបូប ស្ពាយ របស់ជនសង្ស័យ ឃើញមាន វត្ថុតាងដូចខាងលើពិតប្រកដ៍មែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...