ប្រពន្ធកំពុងឡើងឋានសួរគ៌ជាមួយសាហាយនៅបន្ទប់ជួល ត្រូវប្ដីតាមទាន់ហើយខ្ទប់ទ្វាររួចប្តឹងប៉ូលិសឲ្យធ្វើជាសាក្សី

0
1327

ភ្នំពេញ ៖ ស្រ្តីម្នាក់បានលួចផិតក្បត់មានសាហាយស្មន់ ខណ:ពេលកំពុងតែឱបថែបគ្នាយ៉ាងផ្អែមល្ហែម នៅក្នុងបន្ទប់ជួល ក៏ត្រូវបានប្តីតាមទាន់ហើយខ្ទប់ទ្វាររួចប្តឹងប៉ូលិសធ្វើជាសាក្សីឲ្យនាំខ្លួនទៅសាកសួរ ដោយហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតទ្បើងកាលពីវេលាម៉ោងប្រមាណ២ និង២០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យន័រតុនតាមបណ្តយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្រ្តីដែលលួចមានសាហាយស្មន់នោះឈ្មោះ ល.ន អាយុប្រមាណ ៣០ឆ្នាំ និងប្តីឈ្មោះ ដ.ន ភេទប្រុស អាយុប្រមាណ៣០ឆ្នាំ មុខរបរជាងភ្លើង និងដែក ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយប្តីមានស្រុកកំណើតនៅខេត្តព្រៃវែង ប្រពន្ធមានស្រុកកំណើត នៅក្រុងសួង ខេត្តត្បូងឃ្មុំ ចំណែក បុរសលួចទាក់ទងប្រពន្ធគេឈ្មោះ ទ.ច មានលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

យោងតាមបុរសជាប្តីបានឲ្យដឹងថាខ្លួននិងប្រពន្ធបានរៀបការរស់នៅជាមួយគ្នា រយ:ពេល ប្រមាណ១០ឆ្នាំ មកហើយ ពុំមានកូនចៅនោះទេ ដោយប្រពន្ធ ចេះតែយកលេសថា មិនទាន់ចង់បានកូន។នៅពេលមួយរយ:ចុងក្រោយ គាត់បានធ្វើដំណើរទៅធ្វើការនៅខេត្តបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូច ជាសោះអង្គើយទំនងជាលួចមានអ្នកថ្មី ដែលជាហេតុនាំឲ្យមានទំនាស់ នៅក្នុងគ្រួសារ។

បុរសជាប្តីបន្តទៀតថា នៅមុនកើតហេតុ គាត់បានចាំឃ្លាំមើលស្រ្តីជាប្រពន្ធតាំងពីព្រឹកហើយប្រពន្ធចេញពីផ្ទះ ទៅជួបប្រុសសាហាយស្មន់ដល់បន្ទប់ជួល ដោយបានឱបថើបគ្នា នៅពេលគាត់តាមទាន់ ក៏ខ្ទប់ទ្វារប្តឹងនគរបាលឲ្យឃាត់ខ្លួនយកទៅសួរនាំតែម្តង។

ក្រោយទទួលបានបណ្ដឹង នគរបាលបានចុះទៅនាំអ្នកទាំង៣នាក់ទៅអធិការដ្ឋានដើម្បីសួរនាំ ខណ:នោះបុរសជាប្តីមិនបានប្តឹងផ្តល់នោះទេ ហើយសុខចិត្តលែងលះគ្នា ប្រគល់ប្រពន្ធឲ្យទៅប្រុសថ្មីនោះ ជាអ្នកមើលថែទាំបន្តព្រមទាំងនគរបាលបានណែនាំ កុំឲ្យមានអំពើហិង្សា ហើយឲ្យពួកគេ ទៅប្តឹងផ្តល់លែងលះគ្នាតាមផ្លូវច្បាប់នៅតុលាការ៕

Facebook Comments
Loading...