បុរសម្នាក់ដេកស្លាប់ក្នុងបុរីពិភពថ្មី៣នៃសង្កាត់ព្រៃស បង្កឲ្យមានការភ្ញាក់ផ្អើល

0
747

ភ្នំពេញ ៖ បុរសម្នាក់ដេកស្លាប់តែម្នាក់ឯងនៅក្នុងបុរីពិភពថ្មី៣ខណៈដែលអ្នករស់នៅក្នុងបុរីនេះមានការធំក្លិនជះភាយចេញមកខាងក្រៅក៏បានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋាន ដែលហេតុការណ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបុរីពិភពថ្មី៣ផ្លូវលេខ៦ ផ្ទះលេខ៦៦សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។

សាកសពបុរសខាងលើមានឈ្មោះ ហេង ប៊ុនផេង អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមការណ៏បញ្ជាក់ពីសមត្ថកិច្ចជំនាញកោសល្យវិច័យរបស់ការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សពបុរសខាងលើនេះអាចស្លាប់រយះពេល៤សប្តាហ៏មកហើយដោយបុរសខាងលើនេះបានលេបថ្នាំសម្លាប់ខ្លួនហើយនៅក្បែរសាកសពមានកំប៉ុងថ្នាំពេទ្យចំនួន២កំប៉ុងដែលបន្សល់ទុកនៅក្បែរកន្លែងកើតហេតុ តាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់សាកសពបុរសខាងលើនេះបានបង្ហើបឲ្យដឹងថាមូលហេតុដែលរូបគាត់លេបថ្នាំសម្លាប់ខ្លួនបែបនេះដោយសារតែមានវិបត្តិផ្លូវចិត្ត។

សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...