ក្រុមប្រឹក្សាសង្កាត់សំរោង ប្រជាពលរដ្ឋ និងនិវត្តជន ​ចំនួន១៤៣អង្គនាក់ បានទទួលអំណោយពីសម្តេចព្រះវន រ័ត កិត្តិបណ្ឌិតណយ ច្រឹក     

0
1004

ភ្នំពេញ ៖ លោក សុខ សម្បិត្ត អភិបាលខណ្ឌព្រែកព្នៅ ជម្រុញឲ្យបងប្អូន ប្រជាពលរដ្ឋចេះអនាម័យល្អ ក្នុងការរស់នៅជាប្រចាំ ដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ១៩ ដែល​កំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ការថ្លែងបែបនេះនៅក្នុងពិធីចែកលើកទី៤របស់សម្តេចព្រះវន រ័ត កិត្តិបណ្ឌិតណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលការពារពីការឆ្លងនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី៧ ឧសភា ២០២០ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

លោក សុខ សម្បិត្ត បានថ្លែងអំណរព្រះគុណដល់សម្តេចព្រះវន រ័ត កិតិ្ត​បណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅ​អធិការវត្ត ច័ន្ទ បុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង បានឧបត្ថម្ភក្រុមប្រឹក្សាសង្កាត់ លោកមេភូមិទាំង៤ភូមិ លោកគ្រូ អ្នកគ្រូបង្រៀននៅសា​លាពុទិ្ធកអនុវិទ្យាល័យសម្តេចព្រះវន រ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស ស្រី្តមេម៉ាយ មេគ្រួសារ និងនិវត្តជន ចំនួន១៤៣គ្រួសារ មួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ ១ឡូ សំលៀកបំពាក់មួយកំប្លេ និងថវិកា១០ម៉ឺនរៀលផងដែរ។

លោក បានលើកឡើងទៀតថា ថ្វីត្បិតតែប្រទេសកម្ពុជា មានអ្នកឆ្លងមេរោគកូវីដ១៩ ប៉ុន្តែ វាជាបុណ្យ កុសល សម្រាប់កម្ពុជា ដែលពុំទាន់ធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយ​សារជំងឺកូវីដ១៩នេះឡើយ។ ដូច្នេះសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពដោយកា​រធ្វើអនាម័យលាងដៃ នឹងសាប៊ូ អាល់កុល តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយជៀ​សវាងការជួបជុំមនុស្សច្រើនដែរមិនចាំបាច់។

លោកបញ្ជាក់ថា បើសិនជាបងប្អូនប្រជាពលរដ្ឋមានអាការៈមិនស្រួលខ្លួន(ក្តៅខ្លួន ក្អក) ត្រូវដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកពីអ្នកដទៃ និងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ។ លើសពីនេះត្រូវបំបាត់ភាពភ័យខ្លាចជ្រុល យកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង និងជួយដល់គ្រួសារ សហគមន៍ និងសង្គមជាតិផងដែរ។

ជាចុងក្រោយក្នុងនាមរដ្ឋបាលខណ្ឌ លោក សុខ សម្បិត្ត បានថ្លែងអំណរគុណដល់លោកជំទាវ អ៊ីវ ស្រ៊ី និងលោកឧកញ៉ា ឡុង ដារា ដែលបានបរិច្ចាគក្រោមការដឹកនាំរបស់សម្តេចព្រះវន រ័ត កិតិ្តបណ្ឌិត ណយ ច្រឹក ក្នុងការជួយឧបត្ថម្ភដល់ពុទ្ធបរិស័ទ ដែលមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋាននៃសង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ។ មិនមែនតែពេលនេះទេ ដែលទឹកព្រះទ័យព្រះអង្គ ក្នុងការខិតខំជួយរួមចំណែកកសាងនៅពុទ្ធចក្រ និងអាណាចក្រ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា លោកបានខិតខំប្រឹងប្រែង រំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ពីក្រញ៉ាំបីសាច ប៉ុល ពត ឆ្នាំ១៩៧៩។ ជាបន្តបន្ទាប់សម្តេច បានកសាងជាតិមាតុភូមិ ឲ្យមានសន្តិភាព គឺនយោបាយឈ្នះៗ ដើម្បីប្រជាពលរដ្ឋ និងជាតិខ្មែររបស់យើងរស់នៅដោយសុខសាន្ត៕

Facebook Comments
Loading...