ប៉ោ ភារិទ្ធ ជួបមឿង សុខហុច ខណៈវង្ស វិឆ័យ ជួបឈឿង វ៉ៃ ដើម្បីសាកវិជ្ជាគុនគ្នា

0
922

ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើងសាកស្នៀតគុននិងកីឡាករមឿង សុខហុច អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម ខណៈវង្ស វិឆ័យ ជួបឈឿង វ៉ៃ ក្លិបនាគរាជចតុមុខ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០២ ខែឧសភា ឆ្នាំ២០២០នេះ។

កីឡាករ​ប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់មក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងជួជាមួយកីឡាករមឿង សុខហុច ហើយត្រូវបានអ្នក​ស្នេហា​វិស័យកីឡាប្រដាល់ ​សន្និដ្ឋាន​មុន​ថា ភាគរយក្នុងការ​ឈ្នះ​អ្នក​ប្រដាល់​ទាំងពីរនេះមានភាគរយឈ្នះត្រឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាពួកគេមិនដែលជួបគ្នាក៍ដោយ។

កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកក៍ដោយ ក៍ប្រហែលជាពិបាក​មិនខាន។ ព្រោះមឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ចាំមើលមឿង សុខហុច ជាអ្នកឈ្នះឬប៉ោ ភរិទ្ធ?។

ដោយឡែកកីឡាករវង្ស វិឆ័យ ឡើងជួបជាមួយកីឡាករឈឿង វ៉ៃ នេះត្រូវបានអ្នកតាមដានទស្សនាលើកឡើងថា ភាគរយនៃការឈ្នះក៍ហាសិបភាគយដូចគ្នា ព្រោះពួកគេជាកីឡាករស្រករក្រោយ និងទើបនិងឡើងកូដហើយមានដៃវែង ជើងវែង អំណោយផលក្នុងការប្រកួតដូចគ្នាថែមទៀត។

ស្នៀតខ្លាំងរបស់វង្ស វិឆ័យ កណ្តាប់ដៃ និងជង្គង់ ដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ចំណែកស្នៀតខ្លាំងរបស់ឈឿង វ៉ៃ គឺជើងទាត់ និងកែងដែលធ្លាប់ធ្វើឲ្យទាំងជើងចាស់ និងជើងថ្មីចុះចាញ់ជាបន្តបន្ទាប់។ ចាំមើលរវាងវង្ស វិឆ័យ និងឈឿង វ៉ៃ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...