នគរបាលខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន១៣នាក់ទៅតុលាការ

0
866

ភ្នំពេញ ៖ ជនសង្ស័យប្រុស ស្រីចំនួន១៣នាក់ពាក់ព័ន្ធនឹងករណី២ផ្សេងគ្នា កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខបានបញ្ជូនខ្លួនទៅកាន់ តុលាការនៅព្រឹកថ្ងៃ ទី២៧ខែមេសាឆ្នាំ២០២០។

ជនសង្ស័យទាំង ១៣នាក់ដែលជាប់ពាក់ព័ន្ធនិងករណីផ្សេងគ្នានោះមានដូចជា៖ករណីទី១ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ករណីទី ២គាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូបើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យប្រុស ស្រីទាំង១៣នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ វិ ធី សាកសួរ និ ងកសាងសំណុំរឿង។ ជនសជនសងជនសង្ស័យទាំង១៣នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។

លោក វរៈ សេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ  សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បានទាន់ពេលវេលាផងដែរ៕

Facebook Comments
Loading...