បុរសម្នាក់ផឹកស្រាABC អស់ចំនួន៥កំប៉ុង ហើយបើករថយន្តធ្លាក់ចូលស្រះទឹកបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

0
1000

ព្រះវិហារ ៖ បុរសម្នាក់បានស្លាប់ នៅក្រោយពេលផឹកស្រាABC អស់ចំនួន៥កំប៉ុង ហើយឡើងបើករថយន្ត បំរុងនាំក្រុមគ្រួសារ ត្រឡប់វិលមកផ្ទះវិញ ប៉ុន្តែបែរជាជាន់ហ្គែរ ច្រឡំថាហ្វាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខ ធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាល ឃុំឈានមុខ បានបញ្ជាក់ថាមុនពេលហេតុការណ៍នេះបានកើតឡើង មានក្រុមគ្រួសារមួយ បានជិះរថយន្តម៉ាក ហៃព្រីត ពាក់ស្លាកលេខភ្នំពេញ 2Q.3877 មកលំហែកាយកម្សាន្ត ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងនោះក៏មានការរៀបចំហូបចុក នូវគ្រឿងស្រវឹងផងដែរ ។

ក្រោយពីបានផឹកគ្រឿងស្រវឹង បុរសជាប្តីបានឡើងបើករថយន្តរបស់ខ្លួន ក្នុងគោលបំណង នាំប្រពន្ឋ និងកូន វិលត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយសាខ្លួនស្រវឹងស្រាខ្លាំងពេក ដាក់ជើងជាន់ហ្គែរ ច្រឡំថាប្រាំង ស្ទុះហោះចូលក្នុងស្រះទឹក តែសំណាងល្អប្រពន្ធ និងកូននៅមិនទាន់បានចូលទៅក្នុងរថយន្ត។ ចំណែកឯបុរសជាប្តីជាប់នៅក្នុងរថយន្តបណ្តាលអោយឈ្លក់ទឹកស្លាប់ ក្រោយពេលដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងដែរថា ជនរងគ្រោះមានឈ្មោះ ឈួន ឈាន ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិភារៈកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើការពិនិត្យកោសល្យវិច្ច័យរួច៕

Facebook Comments
Loading...