ពុទ្ធ ឆាយរិទ្ធី ជួបគឹម វាសនា រីឯសេក គឹមរួន ជួបឡុង ឡា ខណៈសេក គឹមសាន្ត ជួបនីម នន ដើម្បីសាកកណ្តាប់ដៃគ្នា

0
920

ភ្នំពេញ ៖  កីឡាករកម្ពុជា៣គូឡើងសាកកណ្តាប់ដៃគ្នានៅលើសង្វៀនស៊ីអិនស៊ីក្នុងនោះមានកីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ជួបកីឡាករគឹម វាសនា អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ រីឯ​សេក គឹមរួន អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ជួបកីឡាករឡុង ឡា អ្នកប្ដាល់របស់ក្លិបសាលវ័នកីឡា ខណៈកីឡាករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបជាមួយកីឡាករនីម នន របស់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

កីឡាករពុទ្ធ ឆាយរិទ្ធី ជួបជាមួយ​កីឡាករគឹម វាសនា នេះក្នុងប្រ​ភេទ​ទម្ងន់៦៧គីឡូក្រាម ដែលពួកគេទាំងពីរនាក់នេះមិនដែលជួបគ្នាទេកន្លងមក។ ពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត។

ចំណែកកីឡាករគឹម វាសនា​ ពេល​នេះគេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ។ គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ក្នុង​ប្រភេទ​ទម្ងន់​៦៧ ​គីឡូក្រាម​នេះ ព្រោះគេមាន​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ​ គឹម វាសនា និងពុទ្ធ ឆាយរិទ្ធី ​ន​រណាជាអ្នក​ឈ្នះ​នោះ?។

រីឯកីឡាករ​សេក គឹមរួន ជួបជាមួយឡុង ឡា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរកន្លងមក។ សេក គឹមរួន បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ ស្នៀតខ្លាំងរបស់គេ គឺកណ្តាប់ដៃនិងស្នៀ​តជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំងកម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។ចំណែកកីឡាករស្រករក្រោយឡុង ឡា គេមានស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង ហើយស្នៀតខ្លាំងទាំងនេះបានធ្វើឲ្យកីឡាករឡុង ឡា ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មី ។ ​ចាំមើលរវាង​ឡុង ឡា និងកីឡាករសេក គឹមរួន នេះន​រណា​ជា​អ្នកឈ្នះ?។

ដោយឡែកសេក គឹមសាន ត្រូវជួបជាមួយកីឡាករនីម នន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមីនធ្លាប់ជួបគ្នាទេកន្លងមក។ សេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចំណែកនីម នន ជាកីឡាករស្រករក្រោយតែស្នៀតប្រយុត្តិរបស់គេគ្រាន់បើ ស្នៀតខ្លាំងរបស់គេបានទាំងដៃ ទាំងជើងព្រមគ្នាតែម្តង តែយ៉ាងណាគេនៅអន់ខាងកម្លាំងស៊ុហ្វ បើគូប្រកួតវាយបុកតែបីឬបួនទឹកនោះ គឺគេអស់ស៊ុហ្វហើយ។ ចាំមើលរវាងកីឡាករកម្ពុជានីម នន និងកីឡាករសេក គឹមសាន នេះនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...