Spurs ដាក់តម្លៃផ្តាច់កុងត្រា Harry Kane ​ដល់​ទៅ​២០០​លាន​ផោនធ្វើឲ្យក្លិបជាច្រើនដកខ្លួនថយរួមទាំងក្រុម Man Utdផងដែរ

0
1031

កីឡាបរទេស ៖ ក្រុម​បិសាច​ក្រហម Manchestser United ​បាន​ដក​ថយ​ពី​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Harry Kane ​ហើយ ក្រោយ​ពី​ក្រុម Spurs ​ដាក់​តម្លៃ​ដល់​ទៅ​២០០​លាន​ផោន​នោះ។​

Kane ​ជា​កីឡាករ​ដែល​ក្រុម Man Utd ​ចង់​បាន ​និង​តាម​ទាក់ទង​ជា​ច្រើន​ដង​មក​ហើយ។ ​ខាង​ក្រុម Spurs ​វិញ ​ក្រោយ​ពី​ឃើញ​មាន​ក្លឹប​ចង់​បាន​ច្រើន ពួកគេ​ក៏​មិន​ឃាត់​កីឡាករ​ខ្លួន​ដែរ ប៉ុន្តែ​តម្លៃ​ផ្ដាច់​កុងត្រា​កីឡាករ​អង់គ្លេស​របស់​ខ្លួន ​ហក់​ដល់​ទៅ​២០០​លាន​ផោន​ឯ​ណោះ។ ​តម្លៃ​នេះ ​អាច​ល្មម​ឱ្យ​ក្លឹប​ ទាំង​អស់ បូក​ទាំង Man Utd ​ផង​នោះ ​ដក​ថយ​ទៅ​វិញ​ហើយ។

​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​បញ្ជាក់​តម្លៃ​នេះ​ក្លឹប​មិន​អាច​ចំណាយ​បាន​ទេ។ ​ខណៈ ដែល​លោក​ផ្ទាល់​ក៏​បាន​គិត​រួច​ជា​ស្រេច​ហើយ​ថា  ប្រសិន​បើ Rashford ​មិន​របួស​ទេ ​នោះ​គេ​ក៏​អាច​រក្សា​តំណែង​ប្រយុទ្ធ​កណ្ដាល​បាន​និង​មាន​សមត្ថភាព​ល្អ​ដែរ៕

Facebook Comments
Loading...