លី​គ​បាល់ទាត់​អង់គ្លេស EFL នឹង​វិល​ត្រឡប់​មក​កាន់ការ​ប្រកួត​ខ្លួន​វិញឆាប់ៗខាងមុខជាមួយរូបមន្តថ្មី

0
1176

កីឡាបរទេស ៖ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស CO​VID-19 មួយរយៈមកលី​គ​បាល់ទាត់​អង់គ្លេស EFL (Championship, League One, League Two) នឹង​វិល​ត្រឡប់​មក​កាន់ការ​ប្រកួត​ខ្លួន​វិញ នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ ប៉ុន្តែ​តម្រូវ​ឱ្យ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់ ។

លិខិត​មួយ​របស់​ប្រធាន EFL លោក Rick Parry បាន​ផ្ញើ​ទៅ​ដល់​ក្លិប​ទាំង​៧១ ដោយ​បាន​ជូនដំណឹង​ថា គ្មាន​ការ​ហ្វឹកហាត់​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើយ​រហូត​ដល់​ថ្ងៃ​ទី ១៦ ខែឧសភា​។ EFL សង្ឃឹមថា​យុទ្ធនាការ​លី​គរ​ដូ​វ​កាល​នេះ អាច​នឹង​បញ្ចប់​នៅ​រដូវក្តៅ​ឆ្នាំ​នេះ។

ក្នុង​នោះ​រូបមន្ត​ថ្មី នឹង​ត្រូវ​បាន​ប្រើ​ដោយ​ចំណាយ​រយៈពេល​ត្រឹម ៥៦​ថ្ងៃ​ដើម្បី​បញ្ចប់​លី​គ​រដូវ​កាល​នេះ។ ក្រុមបាល់ទាត់​នៃ​លី​គ​ទាំងនេះ អា​ចត​ម្រូ​ង​លេង​ឱ្យ​២​ប្រកួត​ក្នុង​មួ​យស​ប្តា​ហ៍ ។ក្នុង​លិខិត​របស់ EFL បាន​សរសេរ​ទៅ​កាន់​សមាជិក​របស់​ខ្លួន​ថា «​វា​ជា​ការ​សម្រេចចិត្ត​ដែល​ប្រកបដោយ​សុ​វិ​ត្ថភាព​ដើម្បី​បន្ត​លី​គ។ យើង​ប៉ាន់​ស្មានថា​លី​គ​នឹង​ត្រូវ​ចំណាយពេល​ប្រហែល ៥៦​ថ្ងៃ​ដើម្បី​បំពេញ​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុង​រដូវ​កាល​នេះ (​រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​ជម្រុះ​ផង​ដែរ​)»។

«​យើង​ប្តេជ្ញា​ធានា​ថា ក្លិប​ត្រូវ​បាន​ផ្តល់​រយៈពេល​ជូនដំណឹង​សម​ស្រប ដើម្បី​ធានា​ថា​ពួក​គេ​អាច​រៀបចំ និង​ត្រៀមខ្លួន​បាន​ដោយសារ​ទំហំ និង​ផល​ប៉ះពាល់​នៃ​ការពន្យា​រពេល​»៕

 

Facebook Comments
Loading...