រាជរដ្ឋាភិបាលបានចេញលិខិតទប់ស្កាត់ជាមួយជំងឺឆ្លងកូវីដ១៩ ដោ​យ​បានធ្វើការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ ខែមេសា នេះតទៅ

0
869

ភ្នំពេញ៖ នាមុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ប្រទេសកម្ពុជា បានចេញលិខិតទប់ស្កាត់ជាមួយជំងឺឆ្លងកូវីដ១៩ ដោយបានធ្វើការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ ខែមេសា នេះតទៅ​ រហូតដល់ថ្ងៃ១៦ខែមេសា ឆ្នាំ២០២០។

ក្នុងនោះដែរ សម្ដេច បានមានប្រសាសន៍ថា៖ ដើម្បីសុវត្តិភាពរបស់ជាតិនិងជិវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វី ឲ្យល្អជាងការចេញបទបញ្ជារបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេស ក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូន ជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ។ សម្រាប់សាលាខណ្ឌព្រែកព្នៅបានប្រជុំភ្លាមៗផងដែរ ក្នុងការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ពីខេត្តមួយទៅខេត្តមួយរបស់រាជរដ្ឋាភិបាលនេះ ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីជាច្រើនទៀតផងដែរកាលពីព្រលប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅសាលាខណ្ឌព្រែកព្នៅ និងចុះគោលដៅក្រោមស្ពានព្រែកព្នៅ ដោយបានរៀបចំកម្លាំងក្រៀមដាក់ឃាត់ចាប់ពីម៉ោង២៤ និង០០នាទីតទៅ គឺហាមឃាត់មិនអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងខេត្ត និងពីរាជធានីទៅតាមបណ្តាខេត្តនោះឡើយលើកលែងរថយន្តមួយចំនួនដូចខាងក្រោម។

Facebook Comments
Loading...