ព្រះសង្ឈ២អង្គចាក់សម្លាប់គ្នានឹងកាំបិត មរណៈភាព១អង្គ រីឯ១អង្គទៀតត្រូវបានប៉ូលិសវាយខ្នោះ

0
1226

មណ្ឌលគិរី ៖ ព្រះសង្ឈ២អង្គចាក់សម្លាប់គ្នានឹងកាំបិត មរណៈភាព១អង្គរីឯ១អង្គទៀតត្រូវបានប៉ូលិសវាយខ្នោះ ដោយសារភ្លើងកំហឹងដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅវត្តដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នគរបាលឃុំពូជ្រៃ បានប្រាប់ឲ្យដឹងថា ក្នុងករណីនេះនេះ មានព្រះសង្ឃ២អង្គ បានទាស់ពាក្យសម្តីគ្នា ហើយបានកើតជាភ្លើងកំហឹង ដោយសារលោកសង្ឃមួយអង្គ បានចោទលោកសង្ឃមួយអង្គទៀតថា សេពថ្នាំញៀន។ លោកសង្ឃ១អង្គ ដែលត្រូវបានចាក់សម្លាប់ព្រះនាម ថ្លាង វុធ ភេទប្រុស អាយុ២៤ ឆ្នាំ (សព)។ រីឯជនសង្ស័យ ដែលជាលោកសង្ឃដែរនោះព្រះនាម ធឿន នី ភេទប្រុស អាយុ៣៩ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះ ដើម្បីទុកចាត់ការបន្តតាមនីតិវិធី។

នគរបាលបានឲ្យដឹងទៀតថា លោកសង្ឃ២អង្គ ដែលបានចាក់សម្លាប់គ្នានោះ សុទ្ធតែបាននិមន្តមកពីភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ដែលនិមន្តមកគង់នៅវត្តដេអេ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាមួយគ្នា៕

 

Facebook Comments
Loading...