សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឧកញ៉ា ឡេង ណាវ៉ាត្រា ដែលឧបត្ថម្ភ២០០លានរៀល ដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

0
1045

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើ​លិខិតថ្លែងអំណរគុណដល់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

ក្នុង​លិខិតថ្លែងអំណរគុណ​នោះ​ផង​ដែរ សម្តេចតេជោ ហ៊ុន សែន បាន​ចាត់​ទុក វិភាគទាន​ជា​ជំនួញ​ដល់​បុព្វហេតុ​ដ៏​ថ្លៃថ្លា​នេះ នឹង​ត្រូវ​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល និង​ប្រជាជន​ខ្មែរ។ សម្ដេច​ក៏​​បាន​ជូនពរ លោក​ឧកញ៉ា នឹង លោក​ជំទាវ បាន​ប្រកប​ទៅ​ដោយ ពុទ្ធពរ​ទាំង​៥​ប្រកា គឺ​អាយុ វណ្ណៈ សុខ នឹង​ពោលះ កុំបីឃ្លៀងឃ្លាត​ឡើយ។

ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន៖ សូម​បញ្ជាក់​ផង​ដែរ​​ថា នេះ​មិនមែន​ជា​លើក​ទី​១ ឡើយ​ដែល លោក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បាន​ចូល​រួម​ចំណែក​ជួយ​ដល់ រដ្ឋាភិបាល កន្លង​មក​លោក​ឧកញ៉ា​ដែល​មាន​ប្រវត្តិ​ជា​អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ ធ្លាប់​មាន​ជួយ​សង្គម​ជា​ច្រើន ដូច​ជា ជួយ​​ដល់​មូលនិធិ មន្ទីរពេទ្យ​គន្ធ​បុប្ផា ជា​ច្រើន​លើក ជួយ​ មូលនិធិ កាកបាទក្រហម ជា​​រៀង​រាល់​ឆ្នាំ ជួយ​ដល់​​មូលនិធិ​ដើម្បី​​កែប្រែ​មន្ទីរ​ពេទ្យ​កាម៉ែត្រ ឲ្យ​កាន់​តែ​ទំនើប ជួយ​ធ្វើ​ផ្លូវ​ជា​ច្រើន​ខ្សែ នឹង​ជួយ​ដល់​ជន​ក្រីក្រ ព្រម​ទាំង​អ្នក​សិល្បៈ​ក្រីក្រ ហើយ​ថ្មីៗ​នេះ​ទើប​តែ បង្កើត​ឲ្យ​មាន​សេវា រថយន្ត​ក្រុង​តាម​ខេត្ត ជា​លើក​ដំបូង ប៉ោយប៉ែត ម៉ាឡៃ ជា​ច្រើន​គ្រឿង​ផង​ដែរ៕

 

Facebook Comments
Loading...