លោកសុខ សម្បត្តិ ចុះត្រួតពិនិត្យដំណើរការដាក់ប្រព័ន្ធលូ២ខ្សែ និងស្ថាបនាផ្លូវដែលជាគម្រោងអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ

0
807

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យ ដំណើរការដាក់ប្រព័ន្ធលូ២ខ្សែ អមសងខាងផ្លូវលេខ១៥១ ប្រវែង២០៨៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្ដ្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០នេះ ដែលកំពុងដំណើរការកសាងយ៉ាងមមាញឹក ដែលជាគម្រោងអភិវឌ្ឍរបស់សាលា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅសង្កាត់ពញាពន់ បានសំដែងនូវក្ដីរីករាយចំពោះ ការស្ថាបនាប្រព័ន្ធលូនេះ ព្រោះថាតាមដងផ្លូវ១៥១នេះកន្លងមក មិនទាន់មានប្រព័ន្ធលូនៅឡើយ នៅរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង ឬភ្លៀងជាប់ច្រើនថ្ងៃ តំបន់នេះ មានការជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងបង្កឲ្យផ្លូវទទួលរងការ ខូចខាតថែមទៀតផង។

លោក ឡាង ស៊ិន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់នឹងផ្លូវ១៥១ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា រូបគាត់មានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះការដាក់ប្រព័ន្ធលូនេះ បើទោះជាមានការលំបាកក្នុងពេលដំណើរការដាក់ប្រព័ន្ធលូ បន្ដិចក្ដី ប៉ុន្ដែនៅពេលកសាង រួចរាល់ប្រជាជននៅតំបន់នេះលែងមានការបារម្ភ ក្នុងការជន់លិចដោយជំនន់ទឹកភ្លៀង ដែលបង្កភាពងាយស្រួល ក្នុងការធ្វើដំណើ ក៏ដូចជាការប្រកបកិច្ចការងារប្រចាំថ្ងៃផងដែរ។

ចំណែកលោក ទៀប យុទ្ធារម្យ ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់ខណ្ឌព្រែកព្នៅបញ្ជាក់ថាទាំងផ្លូវទាំងប្រព័ន្ធលូមានប្រវែង២០៨៦ម៉ែត្រដូចគ្នា ចាប់ផ្ដើមដំណើរ ការពីដើមខែមិនាឆ្នាំ២០២០ ជាគម្រោងអភិវឌ្ឍ សា​លារាជធានីភ្នំពេញដូចគ្នាដែលគម្រោងទាំង២នេះ នឹងត្រូវបញ្ចប់ នាដើមខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។ តែទោះជាយ៉ាងណា ការជួសជុលផ្លូវមានដំណើរការលើនជាង ដោ​យសារការស្ថាបនា ពុំមានបញ្ហារាំងស្ទះ ដែលមកទល់ពេលនេះសម្រេចបាន ចំនួន៤០% ហើយ។ ចំណែកការដាក់ប្រព័ន្ធលូមានការយឺតជាងដោយសារទីតាំងដាក់លូត្រូវជាប់ពាក់ព័ន្ធ ទើសសំយ៉ាបផ្ទះ និង ដើមឈើ របស់ប្រជាពលរដ្ឋ។ដូចនេះដើម្បីដាក់ប្រព័ន្ធឲ្យបានឆាប់ទាល់តែបងប្អូនដែលមានទីតាំងព័ន្ធត្រូវធ្វើការរុះរើឲ្យបានមុនទើបការសាងសង់ដំណើរការបានលឿន។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ប្រព័ន្ធលូ២ខ្សែរនេះ មានប្រវែង២០៨៦ម៉ែត្រដាក់អមសង​ខាង​ផ្លូវ លេខ១៥១​ចាប់ពីចំណុចមុខក្លោងទ្វារវត្តប្រាសាទ ដល់ជិតសាលាសង្កាត់ពញាពន់ ដែលមានសារៈសំខាន់ក្នុងការរំដោះទឹក ចេញពីភូមិសាស្ដ្រសង្កាត់ពញាពន់ទៅកាន់បឹងតាមោគ។ កន្លងមក តំបន់នេះមិនទាន់មានប្រព័ន្ធលូហូរពិតប្រាកដនៅឡើយ ធ្វើឲ្យលំហូរនៃទឹកមានភាពរអាក់រអួល ដែលបង្កឲ្យមាន ការជន់លិចជារឿយៗ។

បន្ទាប់មក លោក សុខ សម្បត្តិ និងក្រុមការងារ បានអញ្ជើញទៅពិនិត្យ ការស្ថាបនាផ្លូវលេខ១៥១ ត្រង់ចំណុចជាប់ព្រំប្រទល់ឃុំម្កាក់ មកដល់សង្កាត់ពន្សាំង ដែលកំពុងដំណើរការ ចាក់បេតុង៕

Facebook Comments
Loading...