សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅសម្ដេចក្រឡាហោម ស ខេង ហាមមិនឱ្យជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង០០:០០នាទីថ្ងៃទី២០មីនា

0
973

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន  សែន បានសម្រេចនៅយប់ថ្ងៃទី១៨ ខែមីនានេះ ដោយបញ្ជាទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចេញសេចក្ដីប្រកាសព័ត៌មានមួយ ហាមមិនឱ្យជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង០០:០០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០តទៅ និងហាមមិនឱ្យប្រជាជនកម្ពុជាទៅវៀតណាម ផងដែរ។ បំរាមនេះ នឹងលើកពេល នៅពេលដែលខាងវៀតណាមលើកពេលដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាកម្ពុជាធ្វើបែបនេះគឺអាណិតជនជាតិវៀតណាមវិញទេដែលចូលមកកម្ពុជា ហើយត្រឡប់ទៅវិញខាងវៀតណាមគេដាក់ឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃនោះ ហើយប្រជាជនកម្ពុជាដែលវៀតណាមដាក់ឲ្យនៅដោយឡែកនោះសូមប្រគល់មកឲ្យប្រទេសកម្ពុជាវិញ ព្រោះក៍ដោយសារខាតពេលវេលានិងការរកស៊ី។ នេះក៍ដោយសារប្រទេសទាំងពីរខ្លាចជម្ងឺកូវីដ១៩ដូចគ្នា៕

 

Facebook Comments
Loading...