កីឡាបរទេស ៖ ក្រោយផ្លាស់មកចូលរួមនៅ Manchester United មិនទាន់បានមួយខែស្រួលបួលផងនោះ កីឡាករ Bruno Fernandes ក៏បានលើកពានរង្វាន់បុគ្គល Player of the Month Award សម្រាប់ខែកុម្ភៈនេះភ្លាមៗ ក្រោយចូលរួមជាចំណែកយ៉ាងសំខាន់ឲ្យ United ទទួលជ័យជម្នះផ្ទួនៗលើក្លឹបធំៗជាបន្តបន្ទាប់។
នៅប៉ុន្មានប្រកួតចុងក្រោយ ចាប់តាំងពីកីឡាករព័រទុយហ្គាល់មកដល់ United បានយកឈ្នះទៅលើ ២-០ លើ Chelsea, ២-០ លើ Man City និង ៣-០ លើ Watford ខណៈនៅ UEL ក៏ដូចគ្នា ពោលបិសាចក្រហមហាក់ឡើងកូដខ្លាំងមួយរយៈចុងក្រោយ។
សរុបស្ថិតិជារួម Bruno បង្ហាញខ្លួន៨លើកនៅPL និងUEL ហើយរូបគេរកបាន ៣ គ្រាប់និង Assist ៣លើកហើយ ខណៈក្នុងប្រកួតទាំងនោះជាប់ពិន័យកាតលឿងតែមួយគត់។
គួររំឭកថា Fernandes បានព្រមព្រៀងផ្លាស់ចេញពី Sporting មកកាន់ Old Trafford នៅតម្លៃខ្លួន ៤៦,៦ លានផោន ដោយការមកដល់របស់កីឡាករព័រទុយហ្គាល់រូបនេះមានមតិជាច្រើនជឿថារូបគេនឹងអាចដើរតាមគន្លងជោគជ័យចាស់របស់ Cristiano Ronaldo៕