សមាជិកឆ្នើមប្រមាណជាង១ពាន់នាក់ចូលរួមពិធីជួបជុំដ៍ធំរបស់NNPនាដើមឆ្នាំ២០២០

0
1009

ភ្នំពេញ ៖ ក្រុមស្រ្តីមេផ្ទះដែលបានប្រែក្លាយជាអ្នកជំនួញរកស៊ីលក់ផលិតផលតាមអនឡាញប្រមាណជាង១ពាន់នាក់មកពីគ្រប់ខេត្តរាជធានី បានជួបជុំគ្នាក្នុងពិធីអបអរ៨មិនាលើកកម្ពស់សមភាពយេនឌ័រនិងសិទ្ធនារីជាសកលលោក។

កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ នៅអាគារព្រៀមម៊ែរសែនសុខក្រុមស្រ្តីមេផ្ទះនិងអ្នកលក់អនឡាញប្រមាណជាង១ពាន់នាក់ជួបជុំគ្នា បង្កើតកម្មវិធីអបអរទិវា៨មិនា ហើយអ្វីជាពិសេសជួបជុំគ្នាដើម្បីចែករំលែកចំណេះដឹង និងទទួលការអប់រំលើកចិត្ត ក្នុងនាមជាស្រ្តី ត្រូវទទួលបានគាំទ្រ ការគាំពារ និង លើកកម្ពស់សមាភាពយេនឌ័រ ទាំងក្នុងជីវិតគ្រួសារ និងការងារ។

អ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ថ្លែងបញ្ជាក់ពីគោលបំណងនៃការរៀបចំកម្មវិធីជួបជុំនេះថា គឺធ្វើឡើងដើម្បី បង្កើនភាពស្និទ្ធស្នាលនិងផ្តល់ ជូននូវយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដល់តំណាងចែកចាយឆ្នើមរបស់ខ្លួន ប្រមាណជាង១០០០នាក់ ក្នុងចំណោម៧ម៉ឺននាក់។

អ្នកស្រីបន្តថា ក្រុមហ៊ុនបង្កើតកម្មវិធីនេះឡើង គឺគោលបំណងមួយទៀត ដើម្បីផ្តល់ ជូននូវភាពសប្បាយរីករាយដល់ពួកគាត់ដែលមានការលំបាកពីការងារ។អគ្គនាយិកាក្រុមហ៊ុនរូបនេះបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានជួយបណ្ដុះបណ្ដាល និង បង្វឹក ដល់ស្ត្រីខ្មែរជាច្រើនឲ្យចេះរកស៊ី លើមុខជំនួញ លក់ផលិតផល NNP រហូតទទួលបានជោគជ័យ សម្រាប់អាជីវកម្មរបស់ខ្លួន។ ដូច្នេះទើបយើងជ្រើសរើសយកថ្ងៃទី៨មីនា នេះ ធ្វើពិធីជប់លៀងជួបជុំសម្រាប់ពួកគាត់ប្រមាណ ជាង ១០០០ នាក់។

អ្នកស្រី ទ្រី ដាណា បានសង្កត់ធ្ងន់ដោយលើកទឹកចិត្តថា សព្វថ្ងៃនេះស្រី្ត យើងគឺមាន ភាពជោគ​ជ័យ និងមានសមត្ថភាពខ្លាំងពូកែ ខ្លាំងណាស់ពោលគឺ ផ្ទុយពីពាក្យចាស់ ពីដើមតែងនិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំឡើយ។ ចំណែកឯស្ត្រីឥឡូវយើង អាចនិយា​យបានថា ស្ថិតនៅលើការប្រកួតប្រជែងលើអាជីវកម្មតែម្តង ព្រោះពួកគាត់មានភាពវៃឆ្លាត និងខ្លាំងពូកែក្លាហានណាស់។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី ចាប់ផ្តើមកកើតឡើងនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ១២០ ភូមិផ្សារលិច ឃុំព្រែកព្នៅ សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ មាន លោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធនិងលោកស្រីអគ្គនាយិកា ទ្រី ដាណា ជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលនាំចូលផ្តាច់នូវគ្រឿងសម្អាងសុទ្ធមកពីប្រទេសថៃម៉ាក អិនអិនភី (NNP Cambodia)។​

ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃ។ ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការចុះបញ្ជីលេខប្រតិវេទន៍របស់ក្រសួងសុខាភិបាលដើម្បីបញ្ជាក់ពីគុណភាពនឹងស្តង់ដារផលិតផល ដែលមិនមានផលប៉ះពាល់ទៅដល់សុខភាពនៃអ្នកប្រើប្រាស់។ ក្រុមហ៊ុនមានការ ផ្តល់ទំនុកចិត្ត យ៉ាងខ្ពស់បំផុត ទៅកាន់អតិថិជនចំពោះការប្រើប្រាស់ផលិតផល។ សព្វថ្ងៃនេះក្រុមហ៊ុនមានតំណាងចែកចាយទូទាំង២៥ខេត្ត/រាជធានីខេត្តប្រមាណ៧ម៉ឺននាក់ហើយ៕

Facebook Comments
Loading...