បុរសបង្ហោះសារញុះញង់ពាក់ពន្ធ័ COVID-19 ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅសង្កាត់ចាក់អង្រែលើ

0
750

ភ្នំពេញ ៖ បុរសអ្នកលក់ទំនិញអនឡាញនិងអ្នកជល់មាន់ម្នាក់បន្ទាប់ពីជនសង្ស័យបានបង្ហោះសារញុះញង់ លើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មីតាមរយៈវីដេអូឃ្លីបរបស់ខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលក្រុងសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចាប់ខ្លួន កាលព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺបន្ទាប់ពីជនសង្ស័យនេះបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Facebook ឈ្មោះ «Tep Visal»ពាក់ព័ន្ធនឹង COVID-19 ដែលសមត្ថកិច្ចបានចាត់ទុកថា ជាករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ មានមុខរបរអ្នកលក់ទំនិញតាម Online និងជាអ្នកជល់មាន់។ តាមការសារភាពជននេះថាខ្លួនពិតជាបានបង្ហោះវីដេអូញុះញង់នោះមែន ហើយក្រោយពីចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនជននេះទៅស្នងការក្រុងដើម្បីចាត់ការតាមនិតិវិធី៕

Facebook Comments
Loading...