ពិធីអបអរសាទរ ថ្វាយព្រះពរសម្ដេចព្រះវ័នរ័តគតិបណ្ឌិតណយ ច្រឹកខណៈព្រះអង្អឡើងព្រះឋានៈជាសម្តេចព្រះសង្ឃនាយករងទី២

0
1172

ភ្នំពេញ ៖ ពុទ្ធបរិស័ទជិតឆ្ងាយ និងអាជ្ញាធរខណ្ឌព្រែកព្នៅ បានរៀបចំពិធីអបអរសាទរ ថ្វាយព្រះពរសម្ដេចព្រះវ័នរ័តគតិបណ្ឌិតណយ ច្រឹក ក្នុងឱកាសសម្ដេចត្រូវបានព្រះមហាក្សត្រជីវិតតម្កល់លើត្បូង សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដំឡើងព្រះឋានៈជាសម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងវត្តច័ន្ទបុរីវង្ស។

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គា​ប់តែងតាំងថ្មី នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដល់សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ រួមមានសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ កាលពីថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ពុទ្ធបរិស័ទជិតឆ្ងាយ សិស្សគុណ និងអាជ្ញាធរខណ្ឌព្រែកព្នៅ បានរៀបចំពិធីអបអរសាទរ ថ្វាយព្រះពរសម្ដេចព្រះវ័នរ័តគតិ​បណ្ឌិ​តណយ ច្រឹក យ៉ាងអធឹកអធមទៀតផងដែរ។

ក្នុងព្រះរាជ​ពិធី​នេះ មាន​រៀបចំ​អុច​ទៀនធូប ដាក់តាំង​ផ្កា​ភ្ញី នមស្សកាព្រះរតនត្រ័យ​ ​ដោយព្រះសង្ឃមកពីតាមបណ្តាវត្ត និងតាជី យាយជី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន​ទៀត​ផង​ដែរ ហើយ​ក្នុងឱកាសដ៍ថ្លៃថ្លានោះ មាន​របាំ​ជូនពរថ្វាយស​ម្តេចព្រះវ័នរ័តគ​តិបណ្ឌិត ណយ ច្រឹក សូម​ឲ្យព្រះអង្គមាន​ព្រះរាជសុខភាព​ល្អ​ព្រះ​ជន្មាយុយូ រៀងរយ​ព្រះវស្សា ដើម្បីឲ្យព្រះអង្គជួយដល់ព្រះពុទ្ធសាសនា និងសង្គមជាតិជាបន្តទៀត។

​ក្នុងឱកាសនោះដែរព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយបានថ្វាយព្រះ​ពរដោយលើក​ឡើង​ថា យើងខ្ញុំទាំងអស់គ្នាមាន​សេចក្តី​រី​រាយ ដ៍​សែន​មហា​នក្ខត្ត​ឬ​ក្ស និង​ថ្លៃថ្លា​ឧត្តុង្គឧត្តម​បំផុត បានប្រារព្វពិធីអបអរសាទរ ថ្វាយព្រះពរសម្ដេចព្រះវ័នរ័តគតិបណ្ឌិតណយ ច្រឹក ក្នុងឱកាសសម្ដេចត្រូវបានព្រះមហាក្សត្រជីវិតតម្កល់លើត្បូង សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដំឡើងព្រះឋានន្តតារាព្រះឋានៈជាសម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។

​ក្នុង​ទិវា​ដ៍​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ថ្លៃថ្លា ទួល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទាំងអស់គ្នា សូម​អភិវន្ទន​កិច្ច ថ្វាយ​ព្រះ​ពរ​បវរ​មហា​ប្រសើរ សិរី​សួស្តី​ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ និង​សូម​លើក​ហត្ថ បួង​សួង​គុ​ណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​៣ ទេវ​ត្តា​រក្សា​ព្រះមហា​ស្វេតច្ឆ័ត្រ និង​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោ​ក ព្រមទាំង ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ គ្រប់​ព្រះអង្គ ព្រះ​បរម​រតន​កោដ សូមជួយ​ប្រោះ​ប្រសិទ្ធ បីបាច់​និង​អភិបាល រក្សាស​ម្តេចព្រះវនរ័តន៍គតិបណ្ឌិតណយ ច្រឹក ​ជា​ទីគោរព​សក្កា​រៈ សូម​ព្រះអង្គ មាន​ព្រះ​រាជ​សុខភាព ល្អ​បរិបូ​ណ៍ ព្រះកាយ​មាំមួន ព្រះ​បញ្ញា​ញា​ណ​​ភ្លឺ​ថ្លា ព្រះជន្ម​យឺនយូរ​ដើម្បី​ព្រះអង្គ​ទ្រង់​បំពេញ ព្រះរាជកិច្ច​ទទួលបាន មហា​ជោគ​ជ័យ និង​គង់ប្រថាប់ក្នុង​ព្រះពុទ្ធសាសនា ជា​ម្លប់​នៃ​ពុទ្ធបរិស័តជិតឆ្ងាយជា​និរន្តរ៍តរៀង​ទៅ​៕

Facebook Comments
Loading...