បញ្ហាទឹកមិនស្អាត ប្រើប្រាស់មិនបានគ្រប់គ្រាន់ តាមបណ្តាសង្កាត់នានាក្នុងខណ្ឌព្រែកព្នៅ នៅតែជាបញ្ហាប្រឈមរៀងរាល់ខែ

0
883

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៩របស់ក្រុមប្រឹក្សាព្រែកព្នៅ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា លោកសុំការយោគយល់ចំពោះបញ្ហាទឹកមិនស្អាត ប្រើប្រាស់មិនបានគ្រប់គ្រាន់ តាមបណ្តាសង្កាត់នានាក្នុងខណ្ឌព្រែកព្នៅ ហើយសាលាខណ្ឌនិងជម្រុញដល់ក្រុមហ៊ុនឲ្យបង្កើនអនាម័យ និងបន្ថែមទឹកឲ្យបានខ្លាំងជាងមុន។

លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថាបច្ចប្បន្នក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន ដែលមានមូលដ្ឋាននៅក្នុងភូមិផ្សារលិច ស្ថិតក្នុងសង្កាត់ព្រែកព្នៅ មានតម្លៃថ្លៃ ពេលខ្លះបញ្ចេញទឹកមកអោយប្រជាពលរដ្ឋប្រើប្រាស់មិនស្អាត ហើយប្រើប្រាស់មិនគ្រប់គ្រាន់ទៀត ដោយពេលខ្លះចេញពេលខ្លះអត់ចេញ នៅក្នុងសង្កាត់បណ្តារបស់ខណ្ឌព្រែកព្នៅ។

លោកបន្តថា លោកសុំការយោគយល់ចំពោះបញ្ហាទឹកមិនស្អាត ប្រើប្រាស់មិនបានគ្រប់គ្រាន់ ដោយយើងមិនអាចបញ្ឈប់ក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន បានភ្លាមៗនោះទេ បើយើងបញ្ឈប់ហើយទុយោទឹករបស់រដ្ឋមិនទាន់ចូលមកដល់នោះ តើប្រជាពលរដ្ឋបានទឹកមកពីណាប្រើប្រាស់ ម្យ៉ាងទៀតខាងក្រសួងបានបន្តកុងត្រាឲ្យក្រុមហ៊ុននេះបន្ថែមទៀតហើយដោយមិនទាន់ដឹងពីរយៈពេលប៉ុន្មាននោះទេ តែយ៉ាងណារដ្ឋបាលខណ្ឌបានធ្វើការនែនាំឲ្យក្រុមហ៊ុនបង្កើនការផ្គុតផ្គង់បន្ថែមទៀត ដើម្បីតបតាមតម្រូវការរបស់ប្រ​ជាពលរដ្ឋ។ ចំពោះបញ្ហាអនាម័យ និងតម្លៃថ្លៃនោះ រដ្ឋបាលខណ្ឌនិងជួបពិភាក្សាជាមួយក្រុមហ៊ុនបន្តទៀត ដើម្បីរកដំណោះស្រាយឲ្យបានល្អទាំងអស់គ្នា។

លោកអភិបាលខណ្ឌបន្ថែមថា គ្មានខណ្ឌឯណាចង់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកឯកជននោះទេ ព្រោះជៀសមិនរួចក៍ដោយសារក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន បង្កើ​តយូមកហើយតាំងពីនៅខត្តកណ្តាលមកម្លេះ តែយ៉ាងណាមិនយូទេខណ្តព្រែកព្នៅ និងខណ្ឌ ព្រមទាំងស្រុក ដែលនៅក្បែរៗនេះអាចមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា ព្រោះក្រុហ៊ុនទឹកស្អាត និងបង្កើតកន្លែងផលិតទឹកស្អាត នៅក្នុងបឹងតាមោគដែលមានផ្ទៃដីចំនួន២០ហិតា គឺគម្រោងមានរួចអស់ហើយ។

ជាមួយគ្នានោះផងដែរលោកសុខ សម្បត្តិ បានផ្តាំផ្ញើរតាមរយៈលោកចៅសង្កាត់ទាំង៥ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ការពារជាសជាងព្យាបាល ព្រោះជម្ងឺផ្តាសសាយបក្សី កំពុងតែកើតមាននៅប្រទេសដែលនៅជិតៗយើងហើយ ជាងនេះទៅទៀតត្រូវការពារពីជម្ងឺកូរ៉ូណា ដែលពិភបលោកកំពុងមានការព្រួយបារម្មណ៍ជាខ្លាំងនោះនាពេលបច្ចប្បន្ននេះ៕

Facebook Comments
Loading...