អគ្គីលេបត្របាក់ ផ្ទះ១ខ្នង និងម៉ូតូ២គ្រឿង ព្រមសម្ភារផ្សេងៗទៀតទាំងកណ្តាលអាធ្រាត្រមិនដឹងមូលហេតុ

0
782

ភ្នំពេញ ៖ អគ្គីឆាបឆេះលេបត្របាក់ផ្ទះ១ខ្នង សង់ពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រ គុណនិង១៥ម៉ែត្រ និងឆេះម៉ូតូចំនួន២គ្រឿងព្រមទាំងទូរស័ព្ទចំនួន៥គ្រឿងរួមនិងសម្ភារផ្សេងៗទៀតនៅក្នុងផ្ទះខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចតាមបណ្តោយផ្លវរថភ្លើងស្ថិតនៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋាន បានអោយដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើ ឈ្មោះលី ម៉េង ភេទប្រុសអាយុ៧២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នងដីឡូត៍ផ្ទះកើតហេតុនោះដែរ។មូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេដែលគេសង្ស័យថា អាចមានអ្នកលួចដុត ឬក៏ដោយសារទុហ្សេខ្សែភ្លើងដែលចរន្តអគ្គិសនីក៏អាចថាបាន ដោយហេតុថា នៅឆេះនោះម្ចាស់ផ្ទះក៏ដូចជាអ្នកជិតខាងបានកំពុងតែនិន្ទ្រា (ដេកលង់លក់) ទាំងអស់គ្នាដែរ ហើយសុខៗក៏ស្រាប់តែឃើញភ្លើងឆេះរាលដាលពេញបន្ទុកទៅហើយ ផ្អើលឆោឡោឡើង នាំគ្នាប្តឹងសមត្ថកិច្ចមូលដ្ឋានអោយជួយហៅឡានទឹករបស់ប៉ូលិសមកជួយពន្កត់តែម្ត។លោក លី ម៉េង ជាម្ចាស់ផ្ទះរងគ្រោះនោះ បានរាយការណ៍ថា គ្រោះមហន្តរាយនេះបានបណ្តាលឲ្យឆេះផ្ទះ១ខ្នង សង់ពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រ គុណនិង១៥ម៉ែត្រ និងឆេះម៉ូតូចំនួន២គ្រឿងព្រមទាំងទូរស័ព្ទចំនួន៥គ្រឿងរួមនិងសម្ភារផ្សេងៗទៀតនៅក្នុងផ្ទះខូចខាតអស់ទាំងស្រុង។

លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនករបាលខណ្ឌសែនសុខ បានអោយដឹងថា គ្រោះអគ្គីភ័យ នេះសមត្ថកិច្ចរបស់លោកបានប្រើប្រាស់ រថយន្តការិយាល័យអគ្គីភ័យចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់៤ឡានស្មើនឹង១៦ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង១ និង៥៥នាទីរំលងអាធ្រាត្រថ្ងៃខែឆ្នាំដដែល ដែលនៅក្នុងហេតុការណ៍នោះពុំមានមនុស្សគ្រោះថ្នាក់ឡើយ៕

Facebook Comments
Loading...