មានការបាញ់ប្រហារ​ទៀតហើយ​ក្នុង​ផ្សារ​ទំនើប​នា​ប្រទេស​ថៃ បណ្ដាល​ឲ្យ​ស្ត្រីម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួស

0
1313

បរទេស ៖ ​ហេតុការណ៍​បាញ់ប្រហារ​មួយ​បាន​កើត​ឡើង​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ប្រទេស​ថៃ ដែល​បណ្ដាល​ឲ្យ​ស្ត្រីម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួស។ នេះ​បើតាម​ការ​ផ្សាយរបស់​សារព័ត៌មាន​ Thairath កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

សេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុបាននិយាយថាការបាញ់ប្រហារនេះបានកើតឡើងនៅមុខគ្លីនិកកែសម្ផស្សមួយនៅក្នុងផ្សារទំនើប Century Movies Pla​za ដែលស្ថិតនៅជិតវិមាន Victory Monument និងនៅមិនឆ្ងាយពីតំបន់ទិញទំនិញរបស់ភ្ញៀវទេសចរនៅ Soi Rangnam នោះឡើយ។

ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ថាជាបុគ្គលិកគ្លីនិកនោះតែម្ដង។ប៉ូលីសនៅកន្លែងកើតហេតុបាននិយាយថាជនល្មើសបានបាញ់យ៉ាងតិចចំនួន៧គ្រាប់។ ខណៈពេលនេះ មិនទាន់មានរបាយការណ៍អំពីអត្តសញ្ញាណរបស់ជនល្មើស ខណៈប៉ូលិស​មិន​ទាន់ចាប់បានជនល្មើស​នៅ​ឡើយ៕

 

Facebook Comments
Loading...